ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋដែល បើកអាជីវកម្មសិប្បកម្ម រោងចក្រ សហក្រាស ទៅនៅក្រៅក្រុង

58
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
លោកឃួង ស្រេង បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលបើកអាជីវកម្មសិប្បកម្ម រោងចក្រ សហក្រាស អោយទៅបើកទីតាំងនៅក្រៅក្រុង ដោយហេតុថានៅ ក្រៅក្រុងពេលនេះយើង
មានបណ្ដាញទឹក ភ្លើងគ្រប់គ្រាន់ហើយដែរ។
   ការអំពាវនាវបែបនេះបានធ្វើឡើងខណៈដែលលោកអភិបាលបានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៃការវាយរំលំអគារសិប្បកម្មពួកស្ថិតតាមណ្តោយផ្លូវលេខ៨បេតេ កែងនឹងផ្លូវលេខ៣បេតេ ក្រុម៤ ភូមិចំរើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។
   លោកឃួង ស្រេង បានលើកឡើងថា សិប្បកម្ម រោងចក្រ សហក្រាស នៅក្រៅក្រុង វាមិនប៉ះពាល់ដល់ការរស់នៅនិងរំខានបងប្អូនប្រជាពលរដ្ឋ  ហើយបើមានបញ្ហាអ្វីកើតឡើង យើងអាចអន្តរាគមទាន់ពេលវេលាដោយហេតុថា មុននៃការសាងសង់រោងចក្រ សហក្រាសនានានៅក្រៅក្រុងនោះ គឺយើងត្រូវបានឆ្លងកាត់ការត្រួតពិនិត្យពីនគរូបនីយបញ្ញត្តិរួចហើយ ដូច្នេះទេពេលដែលមានបញ្ហាកើតឡើងដូចជាគ្រោះអគ្គិភ័យជាដើមនោះយើងអាចជួយសង្គ្រោះបានទាន់ពេលវេលា ដោយសារតែយើងមានផ្លូវធំអាចចេញចូលរថយន្តពន្លត់អគ្គីភ័យបានស្រួលជាងនៅក្នុងក្រុង ខណៈដែល នៅក្នុងក្រុងមានលក្ខណៈចង្អៀតស្ទះចរាចរណ៍ពិបាកក្នុងការជួយអន្តរាគមន៍។ ជាក់ស្ដែងដូចជាហេតុការណ៍កើតឡើងអ្នកអគ្គិភ័យឆេះសិប្បកម្មពូកខាងលើនេះគឺបានបង្កឲ្យខូចខាតទ្រព្យសម្បត្តិនិងរោងចក្រទាំងស្រុងនិងបង្កភ័យខ្លាចដល់ប្រជាពលរដ្ឋក្បែរថែមទៀត។
   គួរបញ្ជាក់ថា កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ អគ្គិភ័យបានឆាបឆេះសិប្បកម្ម
ផលិតពូកទ្រង់ទ្រាយធំ ស្ថិតតាមណ្តោយផ្លូវលេខ៨បេតេ កែងនឹងផ្លូវលេខ៣បេតេ ក្រុម៤ ភូមិចំរើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយឆេះ រហូតដល់ម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ទើបសមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន ដោយបានបំផ្លាញអគារកម្ពស់៦ជាន់និង
សម្ភារៈ គ្រឿងម៉ាស៊ីនទាំងស្រុង បើសរុបទឹកប្រាក់ប្រមាណជាង៣លានដុល្លារ៕
អត្ថបទដែលជាប់ទាក់ទង