ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វីដេអូបាញ់សម្លាប់មនុស្សនៅក្នុងផ្សារទំនើប គឺមិនមែននៅខ្មែរទេ

51

ភ្នំពេញ វីដេអូបាញ់សម្លាប់មនុស្សនៅក្នុងផ្សារ ទំនើបមួយនៅប្រទេសឥណ្ឌូណេស៊ី ត្រូវបានក្រុមបណ្ណាញសង្គមហ្វេសប៊ុក យកមកបង្ហោះផ្សព្វផ្សាយ និង ។
សរសេរបានបំភ្លើសព័ត៌មានពីការពិតថា ករណីបាញ់សម្លាប់នេះ គឺនៅក្នុងផ្សារអ៊ីអន 2 នៅក្នុងប្រទេសកម្ពុជា ដែលការផ្សព្វផ្សាយបែបនេះធ្វើមានការភ័ន្តច្រឡំពីសំណាក់ប្រជាពលរដ្ឋ ។
មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា វីដេអូនៃការបាញ់សម្លាប់ មនុស្សនៅក្នុងផ្សារទំនើបមួយ គឺមិនមែននៅក្នុងប្រទេសកម្ពុជានោះទេ។
ករណីនេះ បាញ់សម្លាប់នេះនៅក្នុងផ្សារទំនើបមួយ នៅប្រទេសឥណ្ឌូណេស៊ី។
ប្រភពដដែលបានបញ្ជាក់ថា ខាងសមត្ថកិច្ចជំនាញកំពុងតែពិនិត្យមើល ក្រុមអ្នកបង្ហោះចែកចាយវីដេអូនៃការបាញ់សម្លាប់នេះនៅលើបណ្តេញសង្គមហ្វេសប៊ុកដែលបង្កឱ្យមានភាព យល់ច្រឡំ ដើម្បីចាប់ធានការតាមផ្លូវច្បាប់ ។ ហេតុនេះ
ប្រជាពលរដ្ឋដែលបានឃើញវីដេអូនេះ សុំកុំយល់ច្រឡំថា កើតឡើងនៅក្នុងប្រទេសកម្ពុជា ។ ហើយសុំកុំធ្វើការបន្តចែកចាយពីមួយទៅមួយ ពីព្រោះវាអាចធ្វើឱ្យប្រឈមមុខនឹងផ្លូវច្បាប់ ។

លោកអធិការនគរបាលខណ្ឌសែនសុខ សូមបំភ្លឺថា ករណីនេះគឺពុំ
មានកើតនៅក្នុងផ្សាទំនើបAEON2ទេ ហើយសូមអស់លោក
មុននឹងផ្សាយសូមឲ្យមានមូលដ្ឋានពត៌មានឲ្យច្បាស់លាស់ផង កុំចេះតែផ្សាយ ដើម្បីបំប៉ោងសភាពការណ៍ ។ សូមបងប្អូនជួយ SHARE ឲ្យបងប្អូនបានដឹងផង ហើយកុំយល់ច្រឡំទៀត៕

អត្ថបទដែលជាប់ទាក់ទង