ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថាបនាផ្លូវបេតុងថ្មី៣ខ្សែចងដៃដល់ប្រជាពលរដ្ឋនៅ សង្កាត់ព្រៃសមុនបុណ្យភ្ជុំបិណ្ឌ

42

ភ្នំពេញ៖រដ្ឋបាលខណ្ឌដង្កោបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ចំនួន ៣ខ្សែ ប្រវែងសរុប ជិត១,០០០ម៉ែត្រ ក្នុងសង្កាត់ព្រៃសចងដៃប្រជាពលរដ្ឋក្នុងភូមិមួយចំនួននៅសង្កាត់ខាងលើឱ្យបានរួចរាល់មុនរដូវបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះងាយស្រួលបងប្អូនធ្វើដំណើរទៅមក។
ពិធីបើកការដ្ឋានបានធ្វើឡើង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីលោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ចំនួន ៣ខ្សែ ប្រវែងសរុប ជិត១,០០០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ជាមួយគ្នានេះលោកអភិបាលខណ្ឌ ក៏បានរៀបចំពិធីពិសារនំបញ្ចុកសាមគ្គី ប្រកបដោយភាពរីករាយ និងស្និទ្ធស្នាល ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃស ផងដែរ។
មន្ត្រីជំនាញបានឱ្យដឹងថា៖ផ្លូវបេតុងដែលស្ថាបនារួមមាន៖ខ្សែទី១ ប្រវែង ៣៧៥ម៉ែត្រ និងទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិប្រការ
ខ្សែទី២ ប្រវែង ៣៤១ម៉ែត្រនិង ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសកើតខ្សែទី៣ ប្រវែង ១២២ម៉ែត្រ និងទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសលិច។
លោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបានជម្រាបប្រជាពលរដ្ឋថា៖ការស្ថាបនាផ្លូវបេតុងថ្មី ចំនួន ៣ខ្សែ ប្រវែងសរុប ជិត១,០០០ម៉ែត្រ ក្នុងសង្កាត់ព្រៃសដើម្បីចងដៃប្រជាពលរដ្ឋក្នុងភូមិមួយចំនួននៅសង្កាត់ខាងលើឱ្យបានរួចរាល់មុនរដូវបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះងាយស្រួលធ្វើដំណើរទៅមក។លោកបន្តថា៖ក្រោយស្ថាបនាផ្លូវនេះរួចរាល់ហើយប្រជាពលរដ្ឋក្នុងតំបន់ខាងលើក៏ដូចក្រៅតំបន់អាចធ្វើដំណើរទៅមកបានស្រួលជាងមុនហើយស្រុកភូមិបងប្អូនមានការអភិវឌ្ឍនិងមានសោភ័ណ្ឌភាពធ្វើដំណើរនៅរដូវវស្សាលែងប្រឡាក់ភក់និងរដូវប្រាំងលែងមានដីហុយដូបមុនទៀតហើយ៕

អត្ថបទដែលជាប់ទាក់ទង