ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វីដេអូបាញ់សម្លាប់មនុស្សនៅក្នុងផ្សារទំនើប ករណីនេះមិនមែនកើតមានឡើងនៅស្រុកខ្មែរនោះទេ

55

ភ្នំពេញ៖វីដេអូបាញ់សម្លាប់មនុស្សនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងប្រទេសឥណ្ឌូនេស៊ីត្រូវបានបណ្តាញសង្គមហ្វេសប៊ុកយកមកបង្ហោះផ្សាយនិងសរសេរបំភ្លើសពត៌មានពីការពិតថាករណីបាញ់សម្លាប់នេះគឺនៅក្នុងផ្សារអីអន២ក្នុងប្រទេសកម្ពុជាដែលការផ្សព្វផ្សាយបែបនេះធ្វើឲ្យមានការភន្ត័ច្រឡំពីសំណាក់ប្រជាពលរដ្ឋ។

    មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថាវីដេអូស្តីពីការបាញ់សម្លាប់មនុស្សនៅផ្សារទំនើបមួយនោះគឺមិនមែននៅក្នុងប្រទេសកម្ពុជានោះទេ។តែករណីនេះកើតឡើងក្នុងផ្សារទំនើបមួយកន្លែងក្នុងប្រទេសឥណ្ឌូនេស៊ី។

    ប្រភពដដែលបានបញ្ជាក់ថាខាងសមត្ថកិច្ចជំនាញកំពុងតែពិនិត្យមើលក្រុមអ្នកបង្ហោះចែកចាយវីដេអូនៃការបាញ់សម្លាប់មនុស្សនេះនៅលើបណ្តាញ   សង្គមហ្វេសប៊ុកដែលបង្កឲ្យមានការយល់ច្រឡំដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

  ហេតុនេះប្រជាពលរដ្ឋដែលបានឃើញវីដេអូនេះសុំកុំយល់ច្រឡំថាកើតឡើងនៅក្នុងប្រទេសកម្ពុជានិងកុំបន្តចែកចាយព្រោះវាអាចធ្វើឲ្យប្រឈមមុខនឹងផ្លូវច្បាប់។

   ចំណែកលោកហួរម៉េងវ៉ាងអធិការនគរបាលខណ្ឌសែនសុខក៏បានបំភ្លឺតាមរយះហ្វេសបុក

របស់លោកថាករណីនេះគឺពុំមានកើតឡើងនៅក្នុងផ្សារទំនើបAEON 2នោះទេហើយសូមអស់លោកមុននឹងផ្សាយសូមឲ្យមានមូលដ្ឋានពត៌មានច្បាស់លាស់ផងកុំចេះតែផ្សាយដើម្បីបំប៉ោងសភាពការបំភ្លៃការពិត៕

 

អត្ថបទដែលជាប់ទាក់ទង