ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ដោះលែងថៅកែផលិតឡេខុសច្បាប់

106

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការសាកសួរលើស្ត្រីម្នាក់ ជាថៅកែ​រោងចក្រផលិត​ និងវេ​ចខ្ច​ប់ឡេខុស​ច្បាប់ទម្ងន់ជិត៣​តោន ត្រូវបានលោកព្រះរាជអាជ្ញារ​ង ហ៊ឹង ប៊ុនថន បានសម្រេចឲ្យត្រឡប់ទៅ​ផ្ទះវិ​ញហើ​យ រង់ចាំ​ជំនុំជ​ម្រះនៅពេ​លក្រោ​យ កាលពីរសៀលថ្ងៃទី២៧ ខែ​សី​ហា ឆ្នាំ២០១៩។

លោកព្រះរាជអាជ្ញារង គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសា​លា​ដំបូង​រាជធា​នីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ក្រោយបើកការស៊ើបសួររួ​ច​មក លោកព្រះរាជអាជ្ញារង ​ហ៊ឹ​ង ប៊ុនថន បានសម្រេចចោទប្រ​កា​ន់ និងបញ្ជូនសំណុំរឿង​ផ​លិត និងជួញដូរឡេដោយខុ​ស​ច្បាប់​ប្រមា​ណជិត​៣តោ​ននេះ ទៅជូនចៅក្រមបើក​ស​វនា​ការជំនុំជ​ម្រះ​។ ដោយឡែកជនត្រូវចោ​ទ​ ត្រូវលោក ហ៊ឹង ប៊ុនថន ដោះលែងឱ្យទៅផ្ទះវិញ រង់ចាំថ្ងៃចូលខ្លួនមកសវ​នា​ការ តាមការកោះហៅរបស់តុលាការ។

យោងតាមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបា​ល​ជាតិ និងផ្អែកតាមការស្រា​វ​ជ្រាវ​ស៊ើបអង្កេត​រប​ស់ម​ន្ត្រីជំនាញ នៅវេលាម៉ោង ១៤និង២០នាទី ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩ កម្លាំងនាយកដ្ឋា​ននគរបាលប្រឆាំ​ង​បទ​ល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរ​បា​លជាតិ​ ក្រសួ​ងម​ហាផ្ទៃ ដោយមានការចូលរួមពី​ម​ន្រ្តីក្រ​សួងសុ​ខាភិ​បាល អាជ្ញាធរមូលដ្ឋាន និងក្រោមការសម្រ​ប​សម្រួ​លនី​តិវិធី​ពីលោ​ក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា​ដំ​បូង​រាជធា​នី​ភ្នំពេញ បានបង្រា្កបក​រ​ណីផ​លិត វេចខ្ចប់គ្រឿ​ង​សំអា​ងគ្មានច្បា​ប់ នៅចំណុចផ្ទះលេខ​ ​១៤B ផ្លូវលំ ក្រុមទី៨ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័​យ​ទី២​ ខណ្ឋមានជ័យ រាជធានី​ភ្នំ​ពេញ ។
ក្រោយពីធ្វើការ​ឆែក​ឆេរ សមត្ថកិច្ចចម្រុះ​រ​ក​ឃើញ ផលិតផល និងសារធាតុគីមី​បម្រើឲ្យការ ផលិតគ្រឿងសំអាងចំនួន​ប្រ​មាណ​ ១១ប្រភេទ(សម្ភារសម្បកវេចខ្ចប់ ម៉ាស៊ីនកាត់ និងអ៊ុតមា​ត់ថ​ង់ ម៉ាស៊ី​នកូ​ឡេ) ពុំមានច្បាប់អនុញ្ញា​តចំនួន​ប្រមា​ណ ២.៧០០គីឡូក្រា​ម​ ។
ចំពោះវត្ថុតាងទាំ​ងអ​ស់ខា​ងលើ​ លោកព្រះរាជអាជ្ញា​រ​ងខាំ សុផារី បានសម្រេចឲ្យដកហូតរក្សា​ទុ​កជាប​ណ្តោះអា​សន្ន​ និងបិទឃ្លុំបេ នៅទីតាំង​ខាង​លើ និង​បានយ​កវ​ត្ថុតាង​មួយចំ​នួន​ទៅធ្វើការពិ​សោធន៍រកសារ​ធាតុហា​មឃា​ត់ និង​បាននាំខ្លួ​នម្ចាស់​ទីតាំង​មកសាកសួរបំភ្លឺនៅនាយ​ក​ដ្ឋាន​ ដើម្បីបន្តនីតិវិធីតាម​ផ្លូ​វច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង