ក្រុមគ្រឿងចក្រ៣ក្រុមរបស់ មន្ទីរសាធារណការ ខេត្តព្រះវិហារ បាននិងកំពង់មមាញឹកក្នុងសកម្មភាពជួសជុលបន្ទាន់ ផ្លូវជាតិលេខ ៩៤ និង៩៥
ខេត្តព្រះវិហារ៖ ក្រុមគ្រឿងចក្រ ចំនួន ០៣ក្រុមរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពង់មមាញឹកក្នុងសកម្មភាពជួសជុលបន្ទាន់ ផ្លូវជាតិលេខ ៩៤ និង៩៥ តាមការណែនាំដោយផ្ទាល់របស់ លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ជាពិសេសលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរបានស្រួលឡើងវិញ។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានមានប្រសាសន៍អោយដឹងថា នៅថ្ងៃ២៨ សីហា ២០១៩នេះ ឆ្លៀតឱកាសមេឃរាំងភ្លៀងបន្តិច លោកបានចុះពិនិត្យការងារថែទាំផ្លូវជាតិលេខ ៩៤ ដែលកំពង់កៀរសម្រួល ពីទីរួមស្រុកឆែប ទៅកាន់ឃុំកំពង់ស្រឡៅ១(ព្រំដែនឡាវ) ស្រុកឆែប ខេត្តព្រះវិហារ និងពិនិត្យស្ថានភាពផ្លូវជាតិលេខ ៩៥ មានការងារថែទាំប្រចាំ និងការងារសាងសង់ស្ពាន បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំក្នុងយះពេលមួយខែនេះ ដែលបាន ធ្វើអោយកំណាត់ផ្លូវទាំងនេះ ទទួលរងការខូខខាតដោយអន្លើ និងបានធ្វើអោយប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរទៅ មក។ ពេលនេះក្រុមគ្រឿងចក្រ ចំនួន ០៣ក្រុមរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពង់មមាញឹកក្នុងសកម្មភាព
ជួសជុលបន្ទាន់ តាមការណែនាំដោយផ្ទាល់របស់ លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ជាពិសេសលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកសង្ឃឹមថា ចាប់ពីថ្ងៃទី២៨ សីហា២០១៩នេះ
តទៅ នឹងមិនមានភ្លៀង ហើយក្រុមការងារ ខិតខំជួសជុលកំណាត់ផ្លូវនេះអោយចប់រួចរាល់ ដើម្បីឲ្យប្រជាពលរដ្ឋបន្តធ្វើដំណើរបានស្រួលប្រសើរឡើងវិញ៕