ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បដិសេធព័ត៌មានឧក្រិដ្ឋកម្ម នៅផ្សារអ៊ីអន២

74

(ភ្នំពេញ) នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំពុងស្រាវជ្រាវ Page អនាមិកមួយ ដែលបានបង្ហោះ អំពើឃាតកម្មមួយកើតឡើងនៅក្រៅប្រទេស ប៉ុន្តែបានសរសេរបំផុសថាកើតឡើងក្នុងផ្សារ អ៊ីអន២ ក្នុងរាជធានី ភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានថ្លែងនៅថ្ងៃទី២៨​ ខែសីហានេះ បដិសេធអំពើឃាតកម្ម កើតឡើងក្នុងផ្សារអ៊ីអន២ និងបានដាក់បទបញ្ជាឱ្យមន្ត្រីក្រោមឱវាទធ្វើការស្រាវជ្រាវជាបន្ទាន់។ លោកឧត្តមសេនីយ៍ឯក​ ជា​ ពៅ​ បានថ្លែងថា “ក្នុងនាមនាយកដ្ឋានជំនាញប្រយុទ្ធប្រឆាំងនិង បទល្មើសបច្ចេកវិទ្យា បន្ទាប់ពីបានពិនិត្យឃើញ​ Page មួយដែលបានបង្ហោះថាមានឃាតកម្មក្នុង ផ្សារ អ៊ីអន២​ នៅក្នុងខណ្ឌសែនសុខ យើងបានចុះស្រាវជ្រាវនិងសហការជាមួយនិងសមត្ថ កិច្ចមូលដ្ឋាន។ យើងបានពិនិត្យឃើញថាព័ត៌មាននេះជាព័ត៌មានក្លែងក្លាយដែលសរសេរនៅក្នុង​ Page មួយចំនួន។ នាយកដ្ឋានជំនាញ បានចាត់វិធានការ ស្រាវជ្រាវអំពី​ Page នេះហើយ។”

លោកឧត្តមសេនីយ៍ឯក ជា​ ពៅ បានបន្តថាព័ត៌មានក្លែងក្លាយដែលបង្ហោះក្នុង Page នោះ គឺក្នុងគោលបំណង បង្កឱ្យមានភាពច្របូកច្របល់ និងយល់ច្រឡំនូវកត្តាសន្តិសុខក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដែលមានការរីកចម្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសមានស្ថេរភាពជាប្រក្រតី និងមិនមានរឿងអ្វីកើតឡើងដូចព័ត៌មានមួយចំនួនចេះតែបាននិយាយមួលបង្កាច់ ការដឹកនាំរបស់រដ្ឋាភិបាលនោះទេ៕

អត្ថបទដែលជាប់ទាក់ទង