ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុចុះពិនិត្យប្រពន្ធលូអូរ ​ ប្រឡាយ​ រំដោះទឹកភ្លៀងសង្កាត់លេខ៤និងបានជម្រុញអោយដាក់ជំនួសនូវប្រព័ន្ធលូថ្មីធំជាងមុនដើម្បីឱ្យទឹកហូរ បានលឿន

101

ខេត្តព្រះសីហនុ៖អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុលោកគួចចំរើនកាលពីរសៀលថ្ងៃពុធ១៤រោចខែស្រាពណ៍ឆ្នាំកុរឯកស័ក..២៥៦៣ត្រូវនឹងថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៩នេះបានដឹកនាំមន្ត្រីជំនាញនៃមន្ទីរអង្គភាពពាក់ព័ន្ធចុះពិនិត្យប្រពន្ធលូអូរប្រឡាយរំដោះទឹកភ្លៀងនៅក្នុងភូមិ២និងភូមិ៣សង្កាត់លេខ៤ក្រុងព្រះសីហនុ

   ក្នុងឱកាសចុះពិនិត្យស្ថានភាពភូមិសាស្ត្រលូរំដោះទឹកនៅក្នុងភូមិនិងភូមិ៣សង្កាត់៤ក្រុងព្រះសីហនុលោកគួចចំរើនបានណែនាំដល់មន្ត្រីជំនាញពិនិត្យមើលប្លង់ប្រព័ន្ធនិងចំណីផ្លូវ  ដោយសារតែប្រព័ន្ធលូចាស់មានទំហំតូចមិនអាចរំដោះទឹកបានទាន់ពេលត្រូវដាក់ជំនួសនូវប្រព័ន្ធលូ

ថ្មីដែលមានមុខកាត់ធំជាងមុនដើម្បីឱ្យទឹកហូរបានលឿនក្នុងការជួយសម្រួលការលិចលង់នៅពេលភ្លៀងបានទាន់ពេលវេលា

   ទន្ទឹមនោះដែរលោកអភិបាលខេត្តក៍បានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋសូមមានការយោគយល់ព្រោះការចុះមកពិនិត្យប្រពន័អូរប្រឡាយនេះគឺដើម្បីជួយសម្រួលដល់ការលិចលង់ដោយសារជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្នស្របពេលដែលខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងលឿនប្រព័ន្ធលូអូរប្រឡាយទឹកហូរមិនទាន់តាមតម្រូវការ  ហេីយប្រព័ន្ធលូខ្លះត្រូវដីហូរចូលពេញ  ម្យ៉ាងទៀតតំបន់មួយចំនួនជាដីរងទឹកភ្លៀងត្រូវបានប្រែក្លាយជាអាគារពាណិជ្ជកម្មសណ្ឋាគារកាស៊ីណូផ្ទះសំណាក់។ល។  ធ្វើឱ្យនៅពេលភ្លៀងម្តងៗត្រូវជន់លិចផ្ទះប្រជាពលរដ្ឋនៅតាមតំបន់ទំនាបមួយចំនួន

អត្ថបទដែលជាប់ទាក់ទង