កម្លាំងនគរបាលខេត្តព្រះវិហារឃាត់ខ្លួនឪពុកចុង ពាក់ពពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ
ខេត្តព្រះវិហារ៖ ជនសង្ស័យជាឪពុកតណ្ហាក្រាសចាប់រំលោភកូនចុងអាយុ៩ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជូនមកកាន់ការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីសាកសួរបំភ្លឺ និងកសាងសំណុំរឿង តាមនីតិវិធីបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្តចាត់ការតាមច្បាប់ ។
កម្លាំងនគរបាលខេត្តព្រះវិហារឃាត់ខ្លួនឪពុកចុង ពាក់ព័ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។ ជនសង្ស័យបានប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០១៩ នៅវេលាម៉ោង១៦នឹង៣០នាទី នៅចំណុភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ភ.ស.ន អាយុ ០៩ឆ្នាំ មុខរបរសិស្ស។ ចំណែកជនសង្ស័យឈ្មោះ ម៉ល ភារៈ អាយុ៣៥ឆ្នាំ មុមុខរបរកសិករ។ អ្នកទាំង២នាក់ រស់នៅភូមិឃុំកើតហេតុ។
កម្លាំងជំនាញសហការជាមួយការិយាល័យកិច្ចការនារីស្រុកជាំក្សាន្ត បញ្ជូនជនរងគ្រោះ មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្ត។
កាលពីវេលាម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី២៧ខែសីហាឆ្នាំ២០១៩ អំពើដ៏ថោកទាបដែលសង្គមស្អប់ខ្ពើមហើយច្បាប់ក៏មិនអាចនឹងអត់ឱនឲ្យបាននោះ គឺករណីឪពុកចុងចិត្តអប្រីយតណ្ហាជាសត្វតិរច្ឆាន ដែលបានចាប់រំលោភកូនចុងរបស់ខ្លួនឯង ដែលមានអាយុទើបតែ៩ឆ្នាំ ពេលម្តាយក្មេងស្រីរងគ្រោះទៅស្រែ ហើយទុកកូនស្រីនៅផ្ទះជាមួយឪពុកចុង។
លោកអនុសេនីយ៍ទោ ចាន់ ហ៊ុនមេ ប៉ុស្តិ៍រដ្ឋបាលឃុំកន្ទួត បានអោយដឹងថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ ម្តាយក្មេងស្រីដែលរងគ្រោះ បានទៅមើលស្រែពេញ១ថ្ងៃ ទុកកូននៅផ្ទះជាមួយឪពុកចុង តែដោយសារឪកាសល្អ នូវពេលដែលក្មេងស្រីរងគ្រោះវិលមកពីសាលារៀនវិញឪពុកចុងក៏ដើរទៅក្រោយផ្ទះ យកលេះធ្វើជាបោចស្មៅនៅខាងក្រោយផ្ទះ តែដោយសារឱកាសស្ងាត់ល្អនោះឪពុកចិត្តតិរច្ឆាន ក៏ហៅកូនស្រីដែលជាជនរងគ្រោះ ទៅក្រោយផ្ទះក៏ចាប់រំលោភនៅលើស្មៅ៕