ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅហ្វាយខណ្ឌចំការមនបើកកិច្ចប្រជុំ​ពង្រឹងលើការងារសំខាន់ៗ៤ចំណុច

55

ភ្នំពេញ៖នៅសាលាខណ្ឌចំការមនដែលនៅទីតាំងថ្មីនាតំបន់កោះពេជ្រកាលពីរសៀលថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩នេះបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន ក្រោមអធិបតីភាព លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលផ្ដោតទៅលើរបៀបវារៈដូចខាងក្រោម៖នេះ
១-ការងារគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន
២-ការងារគ្រប់គ្រងសំណង់គ្រប់ប្រភេទ
៣-ការងារគ្រប់គ្រងបរិស្ថាន អនាម័យ សំរាមក្នុងមូលដ្ឋាន
៤-ការអនុវត្តសេចក្ដីណែនាំលេខ ០១៥/១៨សណន.អ ចុះថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨ របស់សាលារាជធានីភ្នំពេញ ស្ដីពីការដាក់តាំងស្លាកយីហោ ផ្ទាំងផ្សាយពាណិជ្ជកម្ម និងនិមិត្តសញ្ញាផ្សេងៗ។
ក្នងឱកាសនោះលោកអភិបាលខណ្ឌចំការមនថេង សុថុលបានស្នើទៅដល់អស់លោក​ដែលទទួលបន្ទុកលើការងារតាមជំនាញនិមួយៗនោះ​ត្រូវបង្កើនការយកចិត្តទុកដាក់លើការងាររបស់ខ្លួនអោយមានប្រសិទ្ធិភាពខ្ពស់​តាមការបែងចែកការងារក្នងកិច្ចប្រជុំនាថ្ងៃនេះចៀសវាង​ចុះធ្វើដោយច្បោលៗអោយតែរួចពីដៃគឺមិនអាច​ទទួលយកបានឡើយ។ហើយសង្ឃឹមថាអស់លោក លោកស្រីនិងអនុវត្តន៍ការងារនេះ​អោយមានប្រសិទ្ធិដើម្បីមុខមាត់កិត្តិយស​ក្នុងមូលដ្ឋានខណ្ឌចំការមនរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង