ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសកៀនស្វាយចុះមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ជូនប្រជាជនទើបគ្រប់នៅឃុំឈើទាល

46

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹង​កាលពីព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០១៩នេះថា​ផ្នែកជំនាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​នៃអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ​បានចុះមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូន
ដល់បងប្អូនប្រជាជនទាំងពីរភេទ ដែលរស់នៅ ក្នងមូលដ្ឋាន ឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្ដាលដោយផ្នែកខាងជំនាញផ្នែកអត្តសញ្ញាណបណ្ណ័សព្ជាតិខែ្មរ បានចុះមកថតរូបជូន បងប្អូន ដែលទើបតែគ្រប់អាយុកើតនៅ(ឆ្នាំ២០០៤)និងអត្តសញ្ញាណបណ្ណ័អស់សុពលភាព នៃការប្រើប្រាស់នឹងបងប្អូនដែលមិនធ្លាប់បានធ្វើអត្តសញ្ញាណបណ្ណ័សោះនោះ។
ដូចនេះសូមបញ្ជាក់ផងដែថាត្រូវយកឯកសារដើមពាក់ពន្ធ័ដូចខាងក្រោម: ១ សំបុត្រកំណើត ២ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ បព្ជាក់ ទីតាំងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងទៀតថា​ចំពោះអត្តសញ្ញាណប័ណ្ណមួយសន្លឹក​គឺពិតជាមានសារសំខាន់ខ្លាំងណាស់​ក្នុងនាមយើងជាប្រជាជនខ្មែរគ្រប់រូបគឺទុកប្រើប្រាស់សម្គាល់ខ្លួនផង​និងយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ផ្សេងៗ​ដូចជាប្រើប្រាស់ពេលបំពេញបែបបទ​ពេលដាក់ពាក្បសុំចូលបម្រើការងារ​នៅតាមអង្គភាពក្រសួងមន្ទីររដ្ឋនានា​និងតាមបណ្ដាក្រុមហ៊ុន សហគ្រាឯកជននិងធ្វើប៉ាស្ព័រផងដែរ។ដូចនេះសូមបងប្អូនអញ្ជើញ​មកធ្វើអត្តសញ្ញាណប័ណ្ណអោយ​បានគ្រប់ៗគ្នាព្រោះពេលវេលាមានកំណត់៕

អត្ថបទដែលជាប់ទាក់ទង