ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រពន្ធរៀបផែនការជាមួយប្រុសសហាយ បាញ់សម្លាប់ប្តីខ្លួនឯងជាគ្រូបង្រៀន​នៅ​សែន​សុខ​

49

ភ្នំពេញ​ ៖ ករណី​លោកគ្រូ​បង្រៀន​ម្នាក់ ​ត្រូវ​បាន​គេ​បាញ់សម្លាប់ នោះគឺ នាងជាប្រពន្ធ បាន​បានទូរស័ព្ទណាត់ជួបគ្នាជាមួយប្រុសសហាយ ​រៀបចំ​ផែន​ការ​បាញ់សម្លាប់​ប្តី​ខ្លួន ​ដោយមិត្ត​ប្រុស​សា​ហាយ​​ឈ្មោះ មករា មាន​កាំភ្លើង​ជា​អ្នកធ្វើ​សកម្មភាព​សម្លាប់​។

ក្នុងរយៈពេល៣ថ្ងៃ ប៉ូលិសស្រាវជ្រាវបំបែកសំណុំរឿង ដោយចាប់បានមេឃាតករជាប្រពន្ធ ​នៅ​ល្ងាច​ថ្ងៃទី​២៩ ខែសីហា​ តែ​ជនដៃដល់​កំពុង​រត់គេច​ខ្លួន​។​

ជនជាប់ចោទ​ដែល​សមត្ថកិច្ច​បាន​ចាប់ខ្លួន ឈ្មោះ ឃឿន ស៊ី​ហ៊​ន ហៅ​ស៊ី​ ហ៊​ន អាយុ​២៦​ឆ្នាំ គ្មាន​មុខរបរ​ ស្នាស្នាក់នៅជាមួយប្តីឈ្មោះ រឿន រតនា​ ដែលឃាតករបាញ់សម្លាប់ នៅ​ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ក្ក្បែរកន្លែងកើតហេតុ។

​ជនសង្ស័យ​ឈ្មោះ ឃឿន ស៊ី​ហ៊​ន ត្រូវ​បាន​ចាប់ខ្លួន​ក្រោយពេល​ប៉ូលិស​ជំនាញ​ព្រហ្មទណ្ឌ​បាន​ធ្វើ​ការ​ស៊ើបសួរ​ស្រាវជ្រាវ​អ្នកជិតខាង​រួម​ទាំង​សាច់ញាតិ​ខាង​ជន​រងគ្រោះ​ បានដឹង​តម្រុយ​មក​ថា កន្លងមក​ជនសង្ស័យ​ជា​ប្រព​ន្ធ​ ររួររួមរស់នៅគ្នាមិនចុះសម្រុង​ជាមួយ​ប្តី ក៏​ហៅ​មក​សាកសួរ ដេញដោលជាច្រើនចំណុចគួរឲ្យសង្ស័យ។ ​ដំបូង​នាង​បាន និយាយ​កុហក​ប៉ូលិស​ថា ជនរងគ្រោះ​មកពី​ផ្ទះ​មិត្តភក្តិ​ស្រី នៅ​ព្រែកលៀប ប៉ុន្តែ​បងប្អូន​ខាង​ជនរងគ្រោះ​ បាននិយាយប្រាប់សមត្ថកិច្ចថា ជនរងគ្រោះ​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុកកំណើត​ភូមិ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល។

ជនសង្ស័យ​ជា​ប្រព​ន្ធ បាននិយាយភូតកុហកសមត្ថកិច្ចចុះឡើងៗរហូតទាល់អស់តម្រិះ នៅដំណាក់កាលចុងក្រោយក៏​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា នាង​ជា​អ្នក​រៀបចំ​ផែនការ​បាញ់សម្លាប់​ប្តី​របស់​ខ្លួនឯង ​ដោយសាដោយសារជនរងគ្រោះជាប្តីរស់នៅជាមួយដោយមិន​ចុះសម្រុង​នឹង​គ្នា​។ នាង​បាន​បញ្ជាក់​ថា កន្លងកន្លងមកប្តីរបស់នាង មាន​ទំនាស់​ជាមួយ​នាង​រស់នៅ​មិន​ចុះសម្រុង​គ្នា ហើយក៏​ធ្លាប់​បាន​ទំនាស់​ពាក្យសំដី​គ្នា​ជាមួយ​ឈ្មោះ មករា ដែលជា​អតីត​មិត្ត​ប្រុស​របស់​នាង​ផងដែរ ​។ ទើប​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៩ នាង​បាន​ទូរស័ព្ទ​ណាត់​ជួប​គ្នា​រៀបចំ​ផែន​ការ​បាញ់សម្លាប់​ប្តី​ខ្លួន​ដោយ​ឲ្យ​​មិត្ត​ប្រុស​សា​ហាយ​ឈ្មោះ មករា មាន​កាំភ្លើង​ជា​អ្នកធ្វើ​សកម្មភាព​សម្លាប់​ លលុះនៅថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ២០១៩ ពពេលដែលប្តី​នាង​បាន​ទៅ​បុណ្យ​នៅឯ​ស្រុកកំណើត ភូមិ​ស្វាយជ្រុំ ស្រុ​ក​ខ្សាច់កណ្តាល ខេត្តកណ្តាល នាង​ក៏បាន​ទូរស័ព្ទ​ឲ្យ ប្រុសសហាយ ត្រៀម​រៀបចំខ្លួន​ធ្វើ​សកម្មភាព ដោយ​នាង​បាន​ទូរស័ព្ទ​បង្ខំ​ប្តី​ឲ្យប្រញាប់​មក​ផ្ទះ ហើយប្តីរបស់នាង បាន​ប្រាប់​នាង​ថា ម៉ោង១១​យប់​ទៅដល់​ហើយ នៅ​ពេល​នោះ​នាង​បាន​ទូរស័ព្ទ​ឲ្យ​ឈ្មោះ មករា ស្ទាក់ចាំ​ផ្លូវ​ លុះ​ពេល​ជនរងគ្រោះ​មកដល់​កន្លែង​ស្ងាត់​ជិត​មណ្ឌល​ឱកាស​ខ្ញុំ ប្រុសសហាយនោះ ក៏បានជិះម៉ូតូដេញ ដកកាំភ្លើងខ្លីបាញ់សម្លាប់​តែ​ម្តង ​រួច​ជិះ​គេចខ្លួន បាត់ ។ ដោយក្រោយពេលបាញ់សម្លាប់ហើយ ឃាតករ បាន​ទូរស័ព្ទ​មក​ប្រាប់​នាង បាញ់សម្លាប់​រួចរាល់​បានសម្រេច​ហើយ រួច​បិទ​ទូរស័ព្ទ​និង​គេចខ្លួន​បាត់​រហូត​មក​ដល់ពេលនេះ​។
ករណីនេះ កើតឡើងកាលពីពាក់​កណ្តាល​អធ្រាត្រ​ ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ ​នៅ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ខសែនសុខ។ នៅ​កន្លែង​កើតហេតុ​ បប៉ប៉ូលិសបានឃើញសម្បកគ្រាប់កាទូស្សន៍កាំភ្លើង​ខ្លីម៉ាក​K54 ចំនួន​០១​គ្រាប់ ហើយ​នៅលើ​ដងលើដងខ្លួនសាកសពជនរងគ្រោះមានស្នាមរបួសដោយត្រូវគ្រាប់កាំភ្លើង​ចំនួន​២​ក​ន្លែ​ង គឺ​ចគឺចំត្រង់ក្រោមឆ្អឹងជំនីរសងខាង ដួល​ស្លាប់​នៅ​លើ​ផ្លូវ​ក្បែរ​ម៉ូតូ​ម៉ាក​ស្កូ​ពី​។

​នៅពេលនេះ ប៉ូលិសបានកំពុងស្រាវជ្រាវចាប់​ជនសង្ស័យ​ឈ្មោះមករា ដើម្បីយក​មក​ផ្តន្ទាទោស​តាមច្បាប់​​៕

អត្ថបទដែលជាប់ទាក់ទង