បង្ក្រាបល្បែង ស្ទូចប្រេងកូឡា ដោយឃាត់ខ្លួនស្រ្តីម្នាក់
ភ្នំពេញ៖ អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២១និង៣០នាទី អធិការនគរបាលខណដូនពេញ កម្លាំងផ្នែកយុត្តិធម៌និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានបើកកិច្ចប្រតិបត្តិការ បង្រ្កាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (ស្ទូចប្រេងកូឡា) ស្ថិតនៅចំណុចលើដីវាល ជាប់ផ្លូវបេតុង ភូមិទី២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អត្តសញ្ញាណជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះ អ៊ូ ប៉ែត ភេទ ស្រី អាយុ ៣៩ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ផ្ទះជួលផ្លូវលេខ៧០ ភូមិទី២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកបើកលេងល្បែងស៊ីសងខុសច្បាប់។ វត្ថុតាងចាប់យកបាន រួមមាន
កម្រាលកៅស៊ូពណ៌ស មានរូបសត្វចំនួន១២ ប្រអប់ប្រេងកូឡារូបស្វាចំនួន៣៤ប្រអប់ កញ្រ្ចែងជ័រពណ៌ក្រហម+លឿងចំនួន២
ប៊ីដុងជ័របិតស្គុតពណ៌ក្រហម+ខៀវចំនួនមួយ ទូរស័ព្ទដៃម៉ាក ខេមហ្វូនពណ៌ខ្មៅមួយគ្រឿង ប្រាក់ចំនួន ៣៣០០.០០០រៀល កាបូបស្ពាយចំនួន២ ពណ៌ខ្មៅ និងប្រផេះ។ បច្ចុប្បន្នកម្លាំងខណ្ឌប៉ុស្តិ៍ កំពុងកសាងសំណុំរឿងតាមនីតិវិធី៕