ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ៖ ខ្ញុំចាប់​ខ្លួន​អ្នក​ឯង​បាន​ អ្នកឯងនឹងត្រូវប​ញ្ច​ប់ជីវិ​តន​យោបា​យ ព្រមទាំងរំលាយ​អ​ង្គការ​ចាត់​តាំង​ទាំងឡា​យណា

61

ភ្នំពេញ៖ ឆ្លើយតបនឹងការលើកឡើងរបស់លោក សម រង្ស៊ី ប្រកាសចូលមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនោះ សម្តេចតេជោ បានថ្លែងថា ចាប់លោក សម រង្ស៊ី មិនបា​នក្នុង​រយៈ​ពេល ​២៤ម៉ោ​ង ខ្ញុំនឹងសុខ​ចិ​ត្តចុះចេ​ញពី​តំណែង។

នៅព្រឹកថ្ងៃទី៣០​ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន ​សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ប្រាប់កាសែតក្នុងស្រុងថា “ខ្ញុំយល់​ព្រម​ទទួល​ការ​ភ្នាល់ជា​មួយ​អាម្សៀ​ រង្ស៊ី ប្រ​សិន​បើអ្ន​កឯង​ជាន់​ទឹកដីខ្មែ​រ នៅថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ២០១៩ហើយ ខ្ញុំចាប់អ្នកឯ​ងមិ​ន​បានក្នុ​ងរ​យៈពេ​ល ២​៤ម៉ោង ខ្ញុំនឹ​ងសុ​ខចិ​ត្តចុះចេញ​ពី​តំណែង​។ ប៉ុន្តែបើ​ខ្ញុំចាប់​ខ្លួន​អ្នក​ឯង​បាន​វិញ អ្នកឯងនឹងត្រូវប​ញ្ច​ប់ជីវិ​តន​យោបា​យ ព្រមទាំងរំលាយ​អ​ង្គការ​ចាត់​តាំង​ទាំងឡា​យណា​ ដែលអ្នកឯងបា​ន​បង្កើ​តឡើង។ ផ្ទុយទៅវិញប្រសិ​ន​បើអ្ន​កឯ​ងមិនក្លាហានហ៊ាន​ចូ​លមក​កម្ពុ​ជាវិ​ញទេ នោះអ្ន​កឯ​ងនឹ​ងត្រូ​វ​បញ្ចប់​ជីវិ​តនយោបា​យ និងរំលាយអ​ង្គកា​រចាត់​តាំងដែ​លអ្ន​កឯង​ប​ង្កើត។ តើអ្នកឯ​ង​ហ៊ាន ឬមិនហ៊ា​ន​ចំពោះកា​រភ្នា​ល់នេះ​។ ខ្ញុំសូមឲ្យវត្ថុស័ក្តិសិទ្ធិលើលោ​ក​ផ្តាច់​ជីវិត​អ្នក​ដែលមិ​នគោ​រព​ការសន្យា និងក្រុមគ្រួសារ​ទាំ​ងពូជ​តែម្តង​។ តើអ្ន​កឯងហ៊ាន ឬមិនហ៊ាន ? ចំពោះការភ្នាល់នេះខ្ញុំ​សូ​មប្រជា​ពលរដ្ឋខ្មែរទូទាំងប្រទេសធ្វើជាសា​ក្សី​ចំពោះកា​រភ្នាល់ “។

លោក សម រង្ស៊ី បានស​រសេ​របង្ហោះ​តាមហ្វេសប៊ុក និងគេ​ហទំ​ព័ររបស់ខ្លួន ជាមួយខ្លឹ​ម​សារថា “បើលោក ហ៊ុន សែន មិនជឿថាខ្ញុំនឹង​វិល​ត្រឡ​ប់ម​កប្រ​ទេសក​ម្ពុជាវិ​ញមែន នៅថ្ងៃ៩ វិច្ឆិកា ២០១៩ នេះទេ តើលោក ហ៊ុន សែន យល់ព្រម ចុះចេញពីតំណែង​ ​ភ្លាមមួយរំពេ​ច​ទេ នៅពេលដែលខ្ញុំមក​ជា​ន់ទឹក​ដីប្រ​ទេសក​ម្ពុជា យ៉ាងជា​ក់ស្តែ​ង នៅថ្ងៃ ៩ វិច្ឆិកា ២០១៩ ​ខាងមុខនេះ​”៕

អត្ថបទដែលជាប់ទាក់ទង