ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌ ទួលគោកលើកឡើងជាសំណើរនិងសំណូមពរជាច្រើនពាក់ព័ន្ធការរៀបចំសណ្ដាប់ធ្នាប់បញ្ហាសន្តិសុខការដាក់បណ្ដាញលូនិងបញ្ហាបរិស្ថាន

61

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌទួលគោកបានលើកឡើងជាសំណើរនិងសំណូមពរជាច្រើនជុំវិញការរៀបចំសណ្ដាប់ធ្នាប់បញ្ហាសន្តិសុខការដាក់បណ្ដាញលូនិងបញ្ហាបរិស្ថានមួយចំនួនផ្សេងទៀតដើម្បីអោយអាជ្ញាធរខណ្ឌមានវិធានការខណៈដែលការងារនេះមានមិនទាន់អនុវត្តបានល្អប្រសើរគ្រប់គ្រាន់នូវឡើយ។

    ការលើកឡើងជាសំណើរនិងសំណូមពរខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០១៩នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌទួលគោកដែលបានប្រារព្វធ្វើឡើងនៅមជ្ឈមណ្ឌលចេនឡាក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោករាជធានីភ្នំពេញក្រោមវត្តមានលោកឯកឃុនដឿនអភិបាលខណ្ឌទួលគោកនិងលោកម៉ែនសិរីប្រធានក្រុមប្រឹក្សាខណ្ឌរួមជាមួយនឹង  ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោកផងដែរ។

   លោកសូសំណាងអនុប្រធានភូមិ៦សង្កាត់ទឹកល្អក់ទី២បានលើកឡើងថាបញ្ហាសំរាមឃើញថាអាជ្ញាធរអនុវត្តបានល្អប្រសើហើយប៉ុន្តែក៏នៅតែមានបញ្ហាប្រឈមមួយចំនួនខ្លះដែរគឺដោយសារតែក្រុមហ៊ុនស៊ិនទ្រីដឹកយកសំរាមនេះធ្វើឱ្យទឹកស្អុយហូរធ្លាក់មកលើថ្នល់នឹងសំរាមមួយចំនួនជ្រុះទៅលើផ្លូវដែលតម្រូវឲ្យក្រុមហ៊ុនស៊ិនទ្រីធ្វើការកែសម្រួលឡើងវិញចំណេកចិញ្ចើមផ្លូវក៏ត្រូវបានគេរំលោភយកផងដែរបញ្ហានេះប្រជាពលរដ្ឋតំរូវអោយរដ្ឋបាលខណ្ឌមានវិធានការធ្វើការរំដោះចិញ្ចើមផ្លូវមកវិញពាក់ព័ន្អបញ្ហាសណ្ដាប់ធ្នាប់នេះដែរប្រជាពលរដ្ឋក៏បានស្នើឲ្យស្ថាប័នរដ្ឋអនុវត្តមុនគេពោលគឺត្រូវធ្វើជាគំរូដើម្បីឲ្យប្រជាពលរដ្ឋអនុវត្តតាមក្រោយលោកបានបន្ថែមថាបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ឃើញថាមានការល្បាតក្នុងមូលដ្ឋានដែរប៉ុន្តែដូចជាមិនគ្រប់គ្រាន់នោះទេដែលតម្រូវឲ្យមានការល្បាតបន្ថែមទៀតដោយសារតែនៅក្នុងមូលដ្ឋាននូវតែមានចោរកម្មលួចឆក់នូវឡើយ។ដោយឡែកបញ្ហាចរាចរណ៍តំរូវអោយរដ្ឋបាលខណ្ឌធ្វើការអប់រំណែនាំឲ្យប្រជាពលរដ្ឋបានជ្រួតជ្រាបអំពីច្បាប់ចរាចរណ៍ចូលរួមអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា។បញ្ហាការជួលផ្ទះស្នាក់នៅដែលមិនមានធ្វើកិច្ចសន្យាពេលមានបញ្ហាអ្វីកើតឡើងយើងមិនអាចកំណត់អត្តសញ្ញាណជនសង្ស័យបាន

   ដោយឡែកប្រជាពលរដ្ឋផ្សេងទៀតក៏បានលើកឡើងពីបញ្ហាស្រដៀងគ្នានេះផងដែរក្នុងនោះមានបញ្ហាមិនល្អដូចជាការ៉ាសឡានមួយចំនួនបានបាញ់ថ្នាំរថយន្ដនៅលើទ្រូងផ្លូវតែម្ដង។បញ្ហានេះពួកគាត់សូមអោយរដ្ឋបាលខណ្ឌមានវិធានយកទ្រូងផ្លូវមកវិញដើម្បីអោយប្រជាពលរដ្ឋបានធ្វើដំណើរដូចធម្មតាឡើងវិញ។ក្រៅពីនេះក៏មានប្រជាពលរដ្ឋស្នើសុំអោយអាជ្ញាធរជួយអន្តរាគមន៍លើការផ្តល់កម្មសិទ្ធិដីធ្លីឲ្យសហគមន៍មិត្តភាពនៅក្នុងសង្កាត់ផ្សារដើមគរនិងការស្នើសុំការដាក់ប្រពន្ធលូការស្ថាបនាផ្លូវបេតុងនិងការជួសជុលផ្លូវនៅក្នុងមូលដ្ឋានផងដែរ។

   លោកឯកឃុនដឿនក្នុងនាមអាជ្ញាធរខណ្ឌទួលគោកបានលើកឡើងថាវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌទួលគោកនេះធ្វើឡើងក្នុងគោលបំណងចង់ដឹងមតិយោបល់ដឹងរបស់ប្រជាពលរដ្ឋរាល់បញ្ហាដែលទាក់ទងទៅនឹងទុក្ខកង្វល់ផ្ទាល់អំពីសំណូមពរចាំបាច់របស់បងប្អូនចង់បានដូចជាបញ្ហាសន្តិសុខសណ្តាប់ធ្នាប់បញ្ហាបរិស្ថាននិងបញ្ហាអភិវឌ្ឍន៏មូលដ្ឋានជាដើមដើម្បីអោយអាជ្ញាធររកវិធីដោះស្រាយជូនទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។លោកបន្តថារាល់សំណើរសំណូមពររបស់បងប្អូនយើងដាច់ខាតត្រូវធ្វើជូនពោលគឺបើយើងជួយបានយើងជួយភ្លាមតែបើសំណើរសំណូមពររបស់បងប្អូនហួសពីសមត្ថភាពអាជ្ញាធរនឹងរាយការណ៏ជូនថ្នាក់លើដើម្បីថ្នាក់លើជួយបន្ត។

   ជុំវិញការលើកឡើងជាសំណើរសំណូមពររបស់បងប្អូនខាងលើរដ្ឋបាលខណ្ឌនិងដោះស្រាយជូនទៅសមត្ថភាពចំណែកបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់វិញលោកឯកឃុនដឿនបានជំរុញឲ្យអាជ្ញាធរសង្កាត់កម្លាំងមានសមត្ថកិច្ចរួមគ្នាអនុវត្តអោយបានល្អក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ៕

 

អត្ថបទដែលជាប់ទាក់ទង