ទូកក្តោងទៅហាត់នៅចិន ៣ខែ ត្រៀម SEA GAMES នៅហ្វីលីពីន
ភ្នំពេញ៖នាយប់ថ្ងៃទី២៩ខែសីហាឆ្នាំ២០១៩សហព័ន្ធកីឡាទូកក្តោងកម្ពុជាបញ្ជូនបានក្រុមកីឡាករជម្រើសជាតិចំនួន៣រូប និងគ្រូបង្វឹក១រូបដែលដឹកនាំដោយលោក ម៉េង វ៉ាង ទីប្រឹក្សាសហព័ន្ធបានចេញទៅប្រ
ទេសចិនដើម្បីហ្វឹកហាត់ទីនោះរយៈពេល៣ខែត្រៀម ស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីននៅចុងឆ្នាំនេះ ។
ការចេញទៅហ្វឹកហាត់នេះគឺហាត់លើវិញ្ញាសា ទូកក្តោងWindsurfingនៅទីក្រុង សានថូវ ប្រទេសចិន ដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រកួតកីឡាSEA GAMESលើកទី៣០ឆ្នាំ២០១៩ដែលនឹងប្រព្រឹត្តិទៅនៅប្រទេស
ហ្វីលីពីន នៅខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ។
សម្រាប់គ្រូបង្វឹក និងកីឡាករជម្រើសជាតិទាំង៣រូបរួមមាន គ្រូបង្វឹក សោម សុទ្ធរិទ្ធិពង្ស កីឡាករ សូត្រ មេសា កីឡាករ ប៉ាល់ សីលា និងកីឡាករ កែវ ភារុណ។ នេះគឺជាឆ្នាំទី ០៣ ដែលសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនកីឡាករទៅចូលរួមការហ្វឹកហាត់នៅប្រទេសចិន ដើម្បីបង្កើននូវសមត្ថភាព កីឡាករវ័យក្មេងរបស់កម្ពុជា ក៏ដូចជាការត្រៀមខ្លួនដ៏សំខាន់សំរាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ ដែលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះ ។
សហព័ន្ធកីឡាទូកក្តោងកម្ពុជានឹងបញ្ជូនកីឡាករចំនួន៣រូប លើ៣វិញ្ញាសាទៅចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ខាងមុខនេះ ៕