ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខកីឡាកងទ័ពឲ្យបង្កើនការហ្វឹតហាត់ត្រៀម ការប្រកួតកីឡា SEA GAMES នៅហ្វីលីពីន

84

ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯកតែមម៉ឺននាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានអំពាវនាវដល់គ្រូបង្វឹកនិងកីឡាករកីឡាការិនីទាំងអស់ មេត្តាយកចិត្តទុកដាក់បង្ហាត់ និងហ្វឹកហាត់បន្ថែមទៀតដើម្បីត្រៀមចូលរួមការប្រកួតនានា និងត្រៀមខ្លួនចូលរួមកីឡាស៊ីហ្គេម “SEA GAMES ” នៅចុងឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។
សូមបញ្ជាក់ថាកីឡាករ កីឡាការិនីល្អៗ ខ្លាំងៗជាកីឡាករ កីឡាការិនីរបស់មជ្ឈមណ្ឌលកីឡាកងយោធ
ពលខេមរភូមិន្ទចំណុះក្រសួងការពារជាតិពិសេសកីឡាប៉េតង់ ដែលមានកីឡាការិនីកែ ឡេង កីឡាការិនីអ៊ុក ស្រី
​មុំកីឡាករសុខ ចាន់មានដែលសុទ្ធតែជាម្ចាស់មេដាយមាសប៉េតង់ពិភពលោក។ក្រៅពីនេះក៏មានកីឡាករបាល់
ទាត់ បាល់ទះ វាយកូនបាល់ ការាតេដូ និងប្រភេទកីឡាជាច្រើនទៀត ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យចំនួនទ័ពប្រចាំ ខែសីហា ដោយមានវត្ដមានចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ
មន្ត្រីបច្ចេកទេសកីឡាករ កីឡាការិនីទាំងក្នុងក្របខណ្ឌនិងក្រៅក្របខណ្ឌ ចំណុះក្រសួងការពារលោកឧត្តមសេ
នីយ៍ឯកបញ្ជាក់ កីឡាស៊ីហ្គេម “SEA GAMES ” នៅប្រទេសហ្វីលីពីននឹងប្រព្រឹត្តនៅថ្ងៃទី៣០ ខែវិច្ឆិកាដល់១១ ខែធ្នូ ឆ្នាំ២០១៩ដូច្នេះគ្រូបង្វឹកកីឡាករកីឡាការិនីក្រុមជម្រើសជាតិ គ្រប់ប្រភេទទាំងអស់ ចំណុះក្រសួងការពារជាតិត្រូវយកចិត្តទុកដាក់ ហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត ក្នុងដណ្តើមមេដាយជូនប្រទេសជាតិ និងជាពិសេសក្នុងការត្រៀម ចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជា ទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។
ក្នុងថានៈជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធប្រដាល់គុនខ្មែរផងនោះ លោកតែម ម៉ឺនកីឡាក្រសួងការពារជាតិ គឺជាកោសិកាមួយដែលតែងតែចូលរួមក្នុងព្រឹត្តិការណ៍កីឡា
ស៊ីហ្គេមក្នុងថានៈជាកីឡាជម្រើសជាតិ ។
ការដណ្ដើមមេដាយពីស៊ីហ្គេមវាជាមោទនភាពជាតិ ដោយឡែកក៏ជាមោទនភាពរបស់ក្រសួងការពារជាតិ
​ដែរហេតុនេះទាំងអស់គ្នាត្រូវតែប្រឹងប្រែង ៕

អត្ថបទដែលជាប់ទាក់ទង