ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង និងយុវជន​សម្អាត បរិស្ថានដោយផ្ដើមចេញពីយើងទាំងអស់គ្នា

77

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទីទី៣១ខែសីហាឆ្នាំ២០១៩​ នេះដែលជាថ្ងៃចុងសប្ដាហ៍នៃខែសីហានេះលោកធឹម សំអាន អភិបាល​ នៃគណៈអភិបាលខណ្ឌបឹងកេងកងរាជធានីភ្នំពេញដោយបានដឹកនាំក្រុមការងារខណ្ឌរួមមានកម្លាំងសណ្ដាប់ខណ្ឌ,យុវជនខណ្ឌ សង្កាត់ ផ្សារ ព្រមទាំងមន្រ្តីក្រោមឱវាទជាច្រើននាក់ទៀតដោយ ចុះទៅធ្វើអនាម័យ បរិស្ថានក្នុងមូលដ្ឋាននៅតាមបណ្ដោយផ្លូវលេខ១០៥ស្របនិងប្រឡាយទឹកស្អុយបឹងត្របែកក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី២ និង សង្កាត់បឹងកេងកងទី៣ខណ្ឌបឹងកេងកងរាជធានីភ្នំពេញដោយបាននាំគ្នាកាយកែបដីចេញពីលើផ្លូវថ្នល់ សំរាម និង កាកសំណល់ផ្សេងៗដែលគេបោះចោលពាសវាលពាសកាលតាមផ្លូវដែលធ្វើអោយប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុងនិងបរិស្ថាន។
ខណៈពេលដឹកនាំកម្លាំងជាច្រើនរយនាក់ចុះធ្វើអនាម័យ បរិស្ថានតាមដងផ្លូវខាងលើនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិតាមឧគ្ឃោសនាស័ព្ទដោយជួយក្រែនរំលឹកទៅដល់បងប្អូនប្រជាជនទូទៅអោយចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមដងផ្លូវនាមុខផ្ទះបងប្អូននិមួយៗអោយមានអនាម័យបរិស្ថានស្អាតល្អមានផាសុខភាព និង សូមអោយមានការប្រុងប្រយ័ត្នដោយបង្ការអគ្គីភ័យដែលអាចកើតមានឡើងជាយថាហេតុ។ដូចនេះចូលមានការប្រុងប្រយ័ត្នទាំងអស់គ្នាដើម្បីសុវត្ថិភាព។
លោកអភិបាលខណ្ឌបឹងកេងកងបន្តទៀតថានាសព្វថ្ងៃនេះការស្ថាបនាផ្លូវថ្នល់គឺចំណាយថវិកាអស់ច្រើនណាស់ទម្រាំបានផ្លូវប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរនោះដូចនេះសូមចូលរួមថែរក្សាសម្អាតអនាម័យ បរិស្ថានទាំងអស់គ្នាដោយផ្ដើមចេញពីយើងទាំងអស់គ្នាមិនថានៅទីក្រុងឬនៅឯជនបទនោះទេពោលគឺមានផ្លូវគឺមានក្ដីសង្ឃឹមឈានកាត់បន្ថយភាពក្រីក្រ៕

អត្ថបទដែលជាប់ទាក់ទង