បុរសម្នាក់ត្រូវឡានបើកកិនចំក្បាលបែកស្លាប់ នៅកៀនស្វាយ
កណ្ដាល៖បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗមួយរំពេចនៅនិងកន្លែងកើតហេតុដោយគ្រោះថ្នាក់ចរាចរណ៍ ឡានបើកកិនចំក្បាលបែកខ្ទាតខួពេញផ្លូវជាតិលេខ១មើលទៅគួអោយរន្ធត់។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយ បុរសម្នាក់ស្លាប់នោះបានកើតឡើងនាថ្ងៃ៣១ខែសីហាឆ្នាំ២០១៩នេះ វេលាម៉ោង១១:២៥នាទី
នៅចំនុចលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ២៨-២៩ ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកអធិការបន្តទៀតថានៅថ្ងៃខែឆ្នាំ ពេលវេលាម៉ោងកើតហេតុខាងលើ នោះមានម៉ូតូមួយគ្រឿងម៉ាកHONDA DREAM 125 ព៌ណខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BS-5349 បើកបរដោយឈ្មោះធឿង វ៉ាត ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាត់លេខ១ ។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើនោះបានដួលបោកទៅលើថ្លល់ ហើយអ្នកបើកម៉ូតូបានខ្ទាតបោកមកខាងឆ្វេងដៃហើយស្របពេលនោះមានរថយន្តមិនស្គាល់អត្តសញ្ញាណ មួយគ្រឿងបើកមកពីក្រោយក្នុងទិសដៅស្របគ្នាបានកិនចំក្បាលអ្នកបើកម៉ូតូនោះបណ្តាលអោយ ស្លាប់នៅកន្លែងកើតហេតុ តែម្ដង។ចំពោះសពបានប្រគល់អោយគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី ។ម៉ូតូកកិតបន្តិបបន្តួចយកមករកសារទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។
សន្និដ្ឋាន ៖ករណីខាងលើជាករណីគ្រោះថ្នាក់ចរា
ចរណ៍ដោយអ្នកបើកបរម៉ូតូធ្វេសប្រហែសខ្ជីខ្ជា មិនប្រុងប្រយ័ត្ន មិនមើលសណ្ឋានភាពផ្លូវខាងមុខមានឧបសគ្គ ៕