ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិបត្តិការ​ក្ដៅរបស់សមត្ថកិច្ចនគរបាលស្រុកឧ​ដុ​ង្គ​ ស្រាវជ្រាវ​អន្ដរាគមន៍​ទាន់​ពេលវេលា​បង្រ្កាប​បានមុខសញ្ញាលួចឡានដ៏សកម្មម្នាក់បានភ្លាមៗក្រោយធ្វេីសកម្មភាព​ ​៦០​នាទី​

35

កំពង់ស្ពឺ​ ÷​ ក្រោយទទួល​បានព័ត៌មាន​ពីជនរងគ្រោះ​ភ្លាម​ លោកវរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អធិ​ការស្រុកឧដុង្គ​ បាន​បញ្ជាឲ្យនាយប៉ុស្ដិ៍ទាំង១៥​ ជំ​នាញ​ព្រហ្មទណ្ឌ​ស្រុក​ចេញ​ប្រតិបត្ដិការ​ស្រាវជ្រាវ​​ អន្ដរាគមន៍​លេីករណីបាត់រថយន្ដមួយគ្រឿង​កាលពី​ថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ​២០១៩​ ចន្លោះ​ម៉ោង​៦.០០នាទីព្រឹក​ ស្ថិត​នៅចំនុចភូមិត្រពាំងរុណ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ខណៈម្ចាស់​រថយន្ត​បេីកទៅដឹកកម្មករ​ កម្មការិនី​ នៅក្នុង​ភូមិ​ចេញពីផ្ទះទៅបំពេញការងារនៅតាមរោងចក្រ​។

ជនសង្ស័យឈ្មោះ គីម ចាន់ថន ភេទប្រុសអាយុ​៣២ឆ្នាំរស់នៅភូមិគោល ឃុំទួុលព្រេជ ស្រុកអង្គស្នួុល ខេត្តកណ្តាល បានធ្វើសកម្មភាពលួុចរថយ​ន្ត ម៉ាក​ ហ៊ីហិនដាយ ពណ៍ខៀ​វពាក់ផ្លាកលេខ ភ្នំពេញ 2N 8805 ប្រភេទមួុយតោន ដឹកកម្មករ កេីតហេតុ​នៅចំនុចភូមិត្រពាំងរុណ ឃុំដំណា​ក់រាំ​ង ក្រោយធ្វើ​សកម្មភាព​ជនល្មើស​បានបើករថយន្ដ​សំដៅ​ចូលមកក្នុងព្រៃចំការបារាំង ស្ថិត​ភូមិស្តុកស្លាត ឃុំភ្នំតូច ប៉ុន្តែ​ជាអកុសលដោយសារតែ​កំ​លាំងនគរបាល​បានធ្វើ​ការ​ដេញតាមពីក្រោយ​ផ​ងធ្វេីអោយជនល្មេីសមានការភិតភ័យ​បេីករថ​យ​​ន្តភ្លេចមេីលផ្លូវ​បណ្ដាលឲ្យ​ជាប់ផុង​ បើកទ្វារត់ យ​កតែប្រាសអាយុ​ ប៉ុន្តែ​ជនល្មើស​មិនអាចរត់រួច​ពីរការតាម​ប្រមាញ់សមត្ថកិច្ចបានឃាត់ខ្លួុនភ្លាមៗ​។

តាមការបញ្ជាក់​អះអាង​ពីម្ចាស់រថយន្ត​ និងជាតៃ​ កុងឡាន​ ឈ្មោះ​ ភី សុភ័ក្ក​ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្តុកស្តាត​ ឃុំភ្នំតូច ស្រុក​ឧដុង្គ​ ថាជន​សង្សយ័ដែលបានធ្វើសកម្មភាពលួចរថយន្តរបស់​ខ្លួន​ គឺឆ្លៀតឱកាសនៅពេលគាត់ចុះពីលើរថយន្តដេីរស្រែកហៅម៉ូយដែលត្រូវជិះរថយន្ដរបស់គា​ត់​ស្របពេល​នោះគាត់មិនស្រួលក្នុងពោះផងក៏​ស្វែងរកកន្លែងគួរសម​ ស្រាប់តែឮសម្លេងចេញ​រថយន្ដយ៉ាងខ្លាំងធ្វេីអោយគាត់ស្ទេីបាត់ចង់​! ងេីប​ រត់តាមផ្សែងរថយន្ដរួចក៏រាយការណ៍ជូនសមត្ថកិ​ច្ចតែម្ដង​ អោយជួយស្ទាក់ចាប់ចោរលួចរថយន្ដរប​ស់គាត់។

​ដោយបានគោលការណ៍អនុញ្ញាតិពីលោ​កឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការនគរបា​លខេត្ដ​ និងឯកភាពពីរព្រះរាជអាជ្ញា​ នគរបាល​បា​នប្រគ​ល់រថយន្ដអោយទៅម្ចាស់គាត់វិញ​ ចំណែ​ក​ជន​ស​ង្ស័យ​ពាក់ព័ន្ធ​ករណី​លួច​ ជំនាញ​បានសា​កសួរ​និងកសាងសំណុំរឿង​បញ្ជូន​ទៅស្នងការដ្ឋាន​​នគ​របាល​ខេត្ត​ ដើម្បី​ចាត់​ការ​តាមនីតិវិធីច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង