ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ាន់ វឿនបង្ខំឲ្យរ៉ាត់ ថាភុនលើកទង់ជ័យ ស ពេលបញ្ចប់ទឹក៣

63

ភ្នំពេញ៖លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៣១សីហាអ្នកប្រដាល់កម្ពុជាវ៉ាន់ វឿនក្លិប
​ឃ្លាំងមឿងកីឡាបានបង្ខំឲ្យអ្នកប្រដាល់ថៃរ៉ាត់ ថាភុន(Rath Thaphun)ចុះចាញ់បន្ទាប់ពីប្រកួតចប់ទឹកទី៣ ។
វ៉ាន់ វឿនបាននិយាយមុនពេលប្រកួតថាគេសង្ឃឹមថានឹងទទលជ័យជំនះលើគូប្រកួតរបស់ខ្លួនត្រឹម៥០
​ភាគរយព្រោះរូបគេមិនអាចមើលស្រាលគូប្រកួតបានឡើយ ។ទោះជាយ៉ាងណាក៏អ្នកប្រដាល់រូបនេះនិយាយថា
បើមានឩិកាសនោះកែងរបស់គេក៏អាចនឹងបញ្ចប់គូប្រកួតឲ្យបានលឿនដែរ ។
រ៉ាត់ ថាភុនពិតជាមិនអន់នោះទឹគេបានព្យាយាមប្រើកែងវាយប្រហារលើវ៉ាន់ វឿនតែកែងវ៉ាន់ វឿនរហ័ស
​ ជាង ។នៅទឹកទី២កែងរបស់វ៉ាន់​​វឿនធ្វើឲ្យរ៉ាត់ ថាភុនមានរបួសលើចុងភ្នែកឆ្វេង ។អ្នកប្រដាល់ថៃរូបនេះបន្តការ
ប្រកួតដល់ទឹកទី៣ទៀតតែដោយដឹងថាមិនអាចទៅរួចជាមួយវ៉ាន់វឿននោះបន្ទាប់ពីបញ្ចប់ទឹកទី៣គេផ្ដល់សញ្ញាប្រាប់អាជ្ញាកណ្ដាលថាគេសុំចុះចាញ់ហើយ ។
ឃីម បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យប្រកួតឈ្នះអ្នកប្រដាល់ថៃផេត ភូស៊ី(Phat Phousy)ដោយ
​ពិន្ទុដាច់ដែរ ។
ទោះបីការប្រកួតនេះបូរ៉ាហាក់ដូចជាប្រយ័ត្នប្រយែងក៏ពិតមែនតែបូរ៉ាមានប្រៀបលើគូប្រកួតរបស់ខ្លួនតាំងពីទឹកទី១មកម្ល៉េះ ។ទឹកទី៤ផេត ភូស៊ីត្រូវអាជ្ញាកណ្ដាលរាប់៨បន្ទាប់ពីត្រូវមួយកែងរបស់បូរ៉ាតែអ្នកប្រដាល់ថៃ
រូបនេះបន្តការប្រកួតរហូតចប់ទឹកទី៥ដោយចាញ់បូរ៉ាត្រឹមពិន្ទុប៉ុណ្ណោះ ។

អត្ថបទដែលជាប់ទាក់ទង