ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នករើសអេតចាយម្នាក់ ខឹង​ក្មេងស្ទាវមួយក្រុមគប់​ត្រូវ​ក្បាល ស្ទុះ​ទៅ​ចាក់​១​កាំបិត ស្លា​ប់ម្នាក់​

42

​ភ្នំពេញ ៖ មាន​ករណី​ហិង្សា​រហូត​ឈានដល់​ចាក់​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនដៃដល់​បាន​ម្នាក់ នៅវេលា​ម៉ោង​១៩​និង​០០​នាទី ថ្ងៃ​៣១ ខែសីហា ឆ្នាំ​២០១៩ នៅលើ​ដងផ្លូវ​បេតុង ភូមិ​ចោមចៅ​២ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

​ជនរងគ្រោះ​ឈ្មោះ យឿន ជឿន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទីលំនៅ​ភូមិ​ក្រាំង​ព្រៃ​ផ្តៅ ឃុំ​ក្រាំ​តា​យ៉ង ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។ ស្លាកស្នាម​នៅលើ​ខ្លួន​សព មានស្នាមរបួស​ដាច់រយះ​នៅលើ​ប្រអប់​ទ្រូង​ខាងឆ្វេង​១​កន្លែង ។​

​ជនសង្ស័យ​ឈ្មោះ ខឹម សុផល ភេទ​ប្រុស អាយុ​៣៨ មុខរបរ​រើស​អេតចាយ ទីលំនៅ​ផ្ទះជួល​លេខ​៦ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បច្ចុប្បន្ន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ខ្លួន​បានឃើញ​គ្នា​ ជនរងគ្រោះ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ​មក​ឈប់​នៅ​ចំណុចកើតហេតុ​ខាងលើ ខ្លួន​ក៏បាន​ស្រែកជេរ ធ្វើ​ឲ្យ​ខាង​ក្រុម​ជនរងគ្រោះ​នាំគ្នា​ទៅ​កាច់​មែក​ដើម​ប្រេងខ្យល់​ គប់​មកលើ​ខ្លួន​ត្រូវ​ចំក្បាល ពេលនោះ​ខ្លួន ​ក៏បាន​ស្ទុះ​ទៅ​ចាក់​ជនរងគ្រោះ​១​កាំបិត​ចំ​ដើមទ្រូង បន្ទាប់ពីធ្វើសកម្មភាពរួចហើយក៏​រត់គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់បាន ។​

​បច្ចុប្បន្នជនសង្ស័យ ត្រូវបាន​វបានកម្លាំងជំនាញកសាងសំណុំរឿងអនុវត្តន៍តាម​នីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង