ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គិតត្រឹមម៉ោង១០ព្រឹកនេះ ទឹកស្ទឹងសែន កំពុងហក់ឡើងកម្ពស់ ៩,៣០ម៉ែត្រហើយ តែមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ

87

ព្រះវិហារ៖ ទឹកស្ទឹងសែន ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានហក់ឡើងបន្តិចម្តងៗរហូតដល់កម្ពស់ ៩,៣០ម៉ែត្រហើយ គិតត្រឹមវេលាម៉ោង១០ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩នេះ ខណ:ដែលកម្ពស់ទឹកឡើងដល់កម្ពស់ ១១,៥០ម៉ែត្រ ជាចំណុចប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន។

    ទោះជាយ៉ាងណា ទឹកស្ទឹងសែន ដែលកំពុងហក់ឡើងដូច្នេះ ហើយពុំទាន់ដល់ចំណុចដែលត្រូវប្រកាសជូនដំណឹងជាសាធារណៈនោះនៅឡើយទេ។

លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានបញ្ជាក់ថា បើល្ងាចនេះនៅចំណុចខាងលើក្បាលស្ទឹងសែន មិនមានភ្លៀងធ្លាក់បន្តទៀតទេ នោះ ក្នុងរយៈពេល ២-៣ថ្ងៃទៀតទឹកស្ទឹងសែន ក្រុងព្រះវិហារនឹងមានការស្រកចុះវិញ សូមបងប្អូនប្រជាពលរដ្ឋកុំទាន់មានការព្រួយបារម្មណ៍អី។

ចំពោះមូលហេតុដែលនាំឲ្យទឹកស្ទឹងសែនបានហក់ឡើងនេះ គឺដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកខាងលើ ស្រុកគូនលែន និងស្រុជាំក្សាន្ត មានភ្លៀងធ្លាក់ខ្លាំង៕

 

អត្ថបទដែលជាប់ទាក់ទង