ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គគ្រូបង្វឹកបាល់ទះ៣០ភាគរយ បានទទួលនិទ្ទេសល្អ

126

ភ្នំពេញ៖វគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពីបច្ចេកទេសគ្រូបង្វឹកកីឡាបាល់ទះកម្រិតទីមួយដែលបានចាប់
ផ្ដើមបើកកាលពីថ្ងៃទី ២៨ ខែសីហាមកនោះ បានបញ្ចប់ដោយជោគជ័យនៅល្ងាចថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០១៩ ។
វគ្គនេះត្រូវបានបង្រៀនដោយលោកShameen-Al-Mamun នាយកគ្រូបង្វឹកសហព័ន្ធកីឡាបាល់ទះអន្តរ
ជាតិ។មានសិក្ខាកាមចូលរួមចំនួន ៣២ នាក់មកពី ២០ អង្គភាព សមាគម ក្លឹបទូទាំង ២៥រាជធានី ខេត្ត។
ឆ្លងកាត់វគ្គសិក្សានេះសិក្ខាកាមទាំងអស់បង្កើនបានការយល់ដឹងលើផ្នែកទ្រឹស្ដីនិងលើកកម្ពស់កម្រិត
សមត្ថភាពបច្ចេកទេសដូចជាប្រវត្តិ នឹង រចនាសម្ព័ន្ធរបស់សហព័ន្ធបាល់ទះអន្តរជាតិ(FIVB) ការដឹកនាំលេងហ្គេម ជំនាញបច្ចេកទេស ដូចជាការទទួលបាល់ ការបញ្ជូនបាល់ ការវាយសេវា កាការពារ ការធ្វើរបាំង និងកលល្បិចរបស់ក្រុមក្នុងពេលប្រកួត។
បើតាមគណៈគ្រប់គ្រងវគ្គបានឲ្យដឹងថាឆ្លងកាត់ការសិក្សារយៈពេល៤ថ្ងៃកន្លងមកនេះនេះជាលទ្ធផលសិក្ខាកាមដែលទទួលបាននិទ្ទេសល្អបានចំនួន ៩ នាក់ថ្មើរនឹង ៣០ភាគរយ និទ្ទេសល្អបង្គួរចំនួន ៧ នាក់ស្មើនឹង
២០ និទ្ទេសមធ្យមមធ្យមចំនួន ១៦ នាក់ស្មើនឹង ៥០ភាគរយ។
លោកឩត្តមសេនីយ៍ឯកតែម ម៉ឺនអគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញ
ចូលរួមបិទវគ្គ និង ចែកវិញ្ញាបនប័ត្រដល់សិក្ខាកាមទាំង៣២រូប ។
សូមបញ្ជាក់ថាតាំងពីឆ្នាំ១៩៩៦មកអង្គការសាមគ្គីអូឡាំពិកអន្តរជាតិបានផ្ដល់វគ្គបែបនេះដល់កម្ពុជាបាន
ចំនួន៥៦វគ្គហើយដែលក្នុងនោះសម្រាប់បាល់ទះបាន៦វគ្គទាំងវគ្គនេះ។ទាំង៦វគ្គនេះមានសិក្ខាកាមសរុបចំនួន
១៣៨ នាក់ក្នុងមាននារី ៦ នាក់៕

អត្ថបទដែលជាប់ទាក់ទង