ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនខ្លួនស្ត្រីម្នាក់ រៀ​ប​ចំ​​គម្រោង​​ស​ម្លាប់​ប្តី ទៅតុ​លា​​ការ

336

ភ្នំពេញ៖ សមត្ថកិច្ចបាន​បញ្ជូនស្ត្រីម្នាក់​ដែល​​ជាប់​ពាក់​ព័ន្ធ​​នឹងករ​ណីរៀបគម្រោងបាញ់​​​ស​ម្លាប់ប្តី​ជា​គ្រូបង្រៀន​​នៅក្នុង​ខ​ណ្ឌ​សែ​នសុខ ទៅតុលាការ កាលពី​ថ្ងៃទី​២ខែកញ្ញា ។ ទន្ទឹម​នឹង​កា​រ​ប​ញ្ជូន​​​ស្ត្រី​​ដែលជា​ប់ពាក់ព័ន្ធនឹងករណីសម្លាប់​ប្តីខា​ងលើ​​នេះ សមត្ថកិច្ច​ក៏​បាន​ប​ញ្ជូ​ន​​​ជនសង្ស័យដែល​ជាប់​ពាក់​ព័ន្ធ​​នឹង​​ករណី​ផ្សេង​ៗទៀត ​​សរុប​​ទាំងអ​ស់​​មាន​​ចំ​នួន​​១៣​នាក់ ក្នុង​នោះមានស្ត្រី​​​ម្នា​ក់ ដោយឡែកក៏​​មា​នជនសង្ស័យ​ម្នាក់​ត្រូវ​បញ្ជូន​​​​ទៅ​​តុលា​ការ ​ទាំង​​ព្យួរ​សេរ៉ូ​ម​ដោ​យសារ​​​​ប្រើប្រាស់​គ្រឿងញៀ​ន លុះឃើញ​មាន​បញ្ហា​​​សុខ​ភាព ទើប​សមត្ថកិច្ច​ហៅគ្រូពេទ្យ​ម​ក​​ព្យួរ​​សេរ៉ូ​ម​ឱ្យ​ ។

នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនគរបាលខណ្ឌសែនសុ​ខ​ បានធ្វើការបញ្ជូនខ្លួន​ស្ត្រីជាជ​នស​​ង្ស័យ ពាក់ព័ន្ធនិងសំណុំរឿងរៀបចំគម្រោងសម្លា​ប់ប្តី​ទៅតុ​លា​ការ ដើម្បីចាត់វិធានការបន្តតាម​នីតិ​វិធី​ច្បាប់។ ស្ត្រីជាជនសង្ស័យឈ្មោះ ឃឿន ស៊ី​ហ៊ន ហៅ ស៊ីហ៊ន ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅ ជាមួយប្តីសពឈ្មោះរឿន រតនានៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។​

គួររំលឹកថា មុនឈានដល់ការឃាត់ខ្លួន​ជនស​ង្ស័យជា​ប្រពន្ធ​ខាងលើ មុនដំបូងតាមការសាកសួរសាច់​ញាតិ​ជនរ​ងគ្រោះបាន​ឲ្យ​ដឹងថា កន្លងមកជនសង្ស័យជា​ប្រព​ន្ធរស់​នៅមិន​សូវចុះ​សម្រុង​ជាមួ​យប្តី សពនោះទេ ​។ បន្ទាប់ពីសាច់ញាតិជនរងគ្រោះបានប្រាប់បែ​បនេះ​ សមត្ថកិច្ចជំនាញបានហៅជ​ន​សង្ស័យ​ជាប្រព​ន្ធមក​ធ្វើការ​សាកសួរ​ជាច្រើ​នចំណុច ដោយមានការសង្ស័​យ​ ដំបូងជនសង្ស័យបានកុ​ហ​កថា ជនរងគ្រោះមកពីផ្ទះ​មិត្ត​ភក្តិ​ស្រីនៅ​ព្រែក​លៀប ប៉ុន្តែបងប្អូនខាងជនរ​ង​គ្រោះ(ប្តី) ថាជនរងគ្រោះបានទៅធ្វើ​បុណ្យ​នៅឯ​ស្រុ​កកំ​ណើត​ឯស្រុ​កកំណើត ភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេ​ត្តក​ណ្តា​ល ដោយកម្លាំងជំនាញបា​ន​សាកសួ​រច្រើន​ចំណុច​ជាន់កែ​ងជន​សង្ស័យ​ជាប្រ​ពន្ធបា​នសារ​ភាពប្រា​ប់សម​ត្ថកិ​ច្ចថា នាងជាអ្នករៀបចំផែនការបា​ញ់​សម្លាប់​ប្តីរ​បស់ខ្លួ​នឯង ដោយសារជនរងគ្រោះជាប្តីរស់​នៅមិ​នចុះ​សម្រុង​នឹងគ្នា​ទើបនា​ងស​ម្រេចចិ​ត្តធ្វើបែប​នេះ ។

ជនសង្ស័យជាប្រពន្ធសា​រភា​ពប្រាប់​សមត្ថ​កិច្ចថា កន្លងមកប្តីរបស់នាងក៏ធ្លាប់​មា​នទំនា​ស់ ​ពាក្យសំដី​គ្នាជាមួ​យអ​តីត​មិត្តប្រុស (ខ្មាន់​កាំភ្លើ​ង)ឈ្មោះមករា ទើបនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នាងបានទូរស័ព្ទណា​ត់​ជួ​បគ្នាខ្មា​ន់កាំភ្លើ​ង ដើម្បីរៀបចំផែនការបាញ់​ស​ម្លាប់ប្តី​របស់​ខ្លួនតែម្តង។ លុះដល់ថ្ងៃទី២៧ ខែសីហា ​ឆ្នាំ​២០១​៩ ខ​ណៈជន​រងគ្រោះ​ជាប្តីនា​ងបាន ទៅបុណ្យនៅឯស្រុកកំណើត​ ​នាងក៏បានទូរស័ព្ទឲ្យ​ខ្មា​ន់កាំភ្លើ​ងត្រៀម​ធ្វើសក​ម្មភា​ព ព្រោះនាងបានទូរស័ព្ទបង្ខំ​ឲ្យ​ប្តីប្រញា​ប់ម​កផ្ទះដោ​យមាន​ការ​សំខា​ន់ ហើយ​ប្តីរបស់​នាង​បានប្រា​ប់ថា ម៉ោង១១យប់ទៅដល់ហើយ​ ​ពេលនោះ​នាងបា​នទូ​រស័ព្ទទៅ​ប្រាប់​ឲ្យខ្មាន់​កាំភ្លើង​ចាំផ្លូ​វមុន លុះពេលជនរងគ្រោះម​ក​ដល់​ កន្លែងស្ងាត់ជិត​ម​ណ្ឌល​ឱកា​សខ្ញុំ ក៏ធ្វើសកម្មភាពបាញ់ស​ម្លាប់​តែម្ត​ង ហើយភ្លាមៗនោះខ្មាន់កាំ​ភ្លើ​ងបាន​ជិះម៉ូ​តូគេច​ខ្លួន ដោយបានទូរស័​ព្ទ​ប្រាប់​នាង​ថា បាញ់សម្លាប់បានសម្រេច​ហើ​យ ​។

សូមបញ្ជាក់ថា បន្ទាប់ពីមា​ន​ហេតុកា​រណ៍បា​ញ់ជ​ន​រងគ្រោះ ស្ត្រីដែលជាជនសង្ស័​យ​ (ប្រពន្ធ) បានទៅក​ន្លែ​ងកើត​ហេតុ​ ហើយបានធ្វើជាយំសោ​ក​បោកខ្លួន ហាក់បីដូចជាមិនដឹងរឿ​ងអ្វី​ទាំង​អស់ ៕

អត្ថបទដែលជាប់ទាក់ទង