ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា​សូម​ស្វាគ​មន៍ លោកនាយករដ្ឋមន្ត្រី​ម៉ា​ឡេស៊ី ​មហាធា មហាម៉ាត់ Mahathir Mohamad

50

ភ្នំពេញ៖ នៅម៉ោង ៩:៤០នាទីព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ លោកបណ្ឌិត ម​ហាធា​ មហា​ម៉ា​ត់ (Mahathir Mohamad) នាយ​ក​រដ្ឋម​ន្ត្រីម៉ាឡេ​ស៊ី និងភរិយា បានអញ្ជើញមកដល់ប្រទេសក​ម្ពុ​ជាហើ​យ ដើម្បីបំពេញទស្សនកិ​ច្ច​ផ្លូវកា​រចាប់ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែ កញ្ញា​ ឆ្នាំ២០​១៩ តបតាមការអញ្ជើ​ញ​រប​ស់ សម្តេចអគ្គមហា​សេ​នាប​តីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

នៅក្នុងពេលបំពេញទស្ស​ន​កិច្ច​នៅកម្ពុជា លោកនាយករដ្ឋម​ន្ត្រី​ម៉ាឡេស៊ី​ Mahathir Mohamad នឹងអញ្ជើញជួបសំដែងការគួរសម​ដាច់​ដោយ​ឡែកពី​គ្នា​ជាមួយ សម្តេចវិបុ​ល​សេនាភ​ក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះ​រា​ជាណាច​ក្រកម្ពុ​ជា និង សម្តេចព​ញា​ចក្រី​ ហេង សំរិន ប្រធានរដ្ឋ​ស​ភា ។

លោកបណ្ឌិត មហាធា មហាម៉ាត់ នឹងអញ្ជើញជួបប្រជុំ​ទ្វេ​ភាគី​ជាមួ​យ សម្តេចតេជោនាយក​រ​ដ្ឋមន្ត្រី​ ហ៊ុន សែន ដែលនឹងពិភាក្សាលើទិដ្ឋភាពផ្សេងៗ​នៃ​កិច្ច​សហ​ប្រតិប​ត្តិការ​ទ្វេភាគី​រវា​ងប្រទេស​ទាំ​ងពីរ។ ទន្ទឹមនឹងនោះ សម្តេចតេ​ជោ​ និង លោកនាយករដ្ឋម​ន្រ្តីម៉ា​ឡេ​ស៊ី ក៏នឹងពិភាក្សាផ្លាស់​ប្តូ​រទ​ស្សនៈគ្នា​លើប​ញ្ហាតំ​បន់ និងអន្តរជាតិដែលមាន​ផ​លប្រ​យោជន៍​រួមផ​ងដែរ។ បន្ទាប់មកនាយករដ្ឋ​ម​ន្រ្តីទាំង​ពីរ នឹងអញ្ជើ​ញជា​អធិ​បតីក្នុ​ងពិធី​ចុះហ​ត្ថលេ​ខាលើ​ឯកសា​រមួយ​ចំនួន និងធ្វើការប្រកាស​ព័​ត៌មាន​រួម​គ្នា។

ដំណើរទស្សនកិច្ចផ្លូ​វ​ការ​របស់ លោកបណ្ឌិត មហាធា មហាម៉ាត់ នៅកម្ពុជា នឹងរួមចំណែកកាន់​តែ​ប្រសើរ​ក្នុងការ​ព​ង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅ​ប​ន្ថែម​ទៀត នូ​វចំ​ណង​មិត្ត​ភាព និងកិច្ចសហប្រតិប​ត្តិ​ការ​ជិតស្និ​ទ្ធដ៏ល្អ រវាង​កម្ពុ​ជានិ​ងម៉ា​ឡេស៊ី ទាំងនៅ​ក្នុងក្រ​បខ័ណ្ឌ​ទ្វេភាគី ក្នុងកម្រិត​តំ​បន់ និងអន្តរជា​តិ​ ៕

អត្ថបទដែលជាប់ទាក់ទង