សុខ សាវិនសងសឹកជាមួយផេត ង៉ាម វគ្គប្រកួតជម្រុះជុំចុងក្រោយបញ្ចប់សប្ដាហ៍នេះ
ភ្នំពេញ៖សុខ សាវិនក្លិបឆ្មា ស សែនសុខបានជួបសងសឹកជាមួយអ្នកប្រដាល់ថៃផេត ង៉ាម(Phat Ngam) នាយប់ថ្ងៃទី៧កញ្ញាក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serir by K-Cement ។
នេះជាជំនួបលើកទី៣របស់អ្នកប្រដាល់ទាំង២រូបនេះ ។ពួកគេជួបគ្នាដំបូងនៅថ្ងៃទី២៩មិថុនា និង ជួបប្រកួតលើកទី២ថ្ងៃទី៣សីហាដែលការប្រកួតទាំង ២ នេះជ័យជំនះបានទៅអ្នកប្រដាល់ថៃផេត ង៉ាមទាំង២លើក ។
ការប្រកួតទាំង២លើកនេះសាវិនចាញ់ទាំងមិនអស់ចិត្តទាំង២៣លើកហើយជាមួយនឹងការបរាជ័យនេះសាវិន បានចិញ្ចឹមចិត្តដើម្បីសងសឹកវិញ ។
ពេលនេះឩិកាសសងសឹកបានមកដល់ហើយៗនរណាក៏មានចំនឿចិត្តថាគេនឹងធ្វើបានសម្រេចដែរមិន តែប៉ុណ្ណោះសាវិនអាចទូទាត់ទាំងដើមទាំងចុងទៀត ។
សាវិនមានប្រវត្តិប្រកួតចំនួន១១០ដង ឈ្នះ៧៤ដង ចាញ់៣០ដងនិងស្មើពិន្ទុ៦ដង ។ចំពោះផេត ង៉ាម វិញគេមានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៧៣ដង ចាញ់១៥ដង និងស្មើពិន្ទុ២ដង ។សាវិនអាចសងសឹកបាន សម្រេចឬទេ?
ចំពោះការប្រកួតជម្រុះបញ្ចប់ជុំទី១នៃព្រឹត្តិការណ៍ TV5 Boxing Knock-Out Serir by K-Cement វិញនោះអ្នក ប្រដាល់ជើងចាស់ទិត្យ សុវណ្ណគីរីក្លិបអេភូថងកីឡាដែលបាត់មុខយូរហើយនោះបានវិលមកកាន់ការប្រកួតវិញ ដោយជួបជាមួយអ្នកប្រដាល់ពិល រ័ត្នក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ។
ពិលរ័ត្នមិនមាននរណាស្គាល់ច្រើននោះទេ តែទំនងជាមិនខ្សោយឡើយទើបគេហ៊ានចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍ដណ្ដើមពានរង្វាន់បែបនេះ ។ចំពោះគីរីអតីតកាលរបស់គេអស្ចារ្យណាស់តែបន្ទាប់ពីបាត់មុខមួយរយៈ មកមិនដឹងថាគេយ៉ាងម៉េចទៅហើយទេ ។
គីរិទទួលស្គាល់ខ្លួនឯងថាបញ្ហាបច្ចេកទេសមិនជាធ្ងន់ធ្ងរទេតែកម្លាំងអាចថាស្ដារមិនទាន់បានដូចដើមឡើយ ។ទិត្យ សុវណ្ណគីរី និង ពិល រ័ត្ននរណាឆ្លងផុតវគ្គជម្រុះជុំទី១នេះ ?
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរទូច ដេវីដក្លិបអារុណរះកីឡាប្រកួតជាមួយកុយ ចាន់តូក្លិបគីសែមានរិទ្ធ
ដែលជាអ្នកប្រដាល់មិនសូវមានឈ្មោះបោះសម្លេងអ្វីឡើយ ។រវាងអ្នកប្រដាល់ទាំង២រុបនេះមិនដឹងថានរណាជា អ្នកមានសមត្ថភាពឆ្លងផុតជុំទី១នោះឡើយ ។
ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ដណ្ដើមពានរង្វាន់វិញនោះធីម ទាន់ក្លិបតាឡីដំរីមានរិទ្ធប្រកួតជាមួយអ្នកប្រដាល់សំខាន់ ប៉ាវចិនក្លិបរ៉ាហាប់ស្វាយប៉ាកក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ឡុង ចាន់ណាក្លិបសាលវ័ន្ដកីឡា ប្រកួតជាមួយអ្នកប្រដាល់អែត កែវក្លិបតាព្រហ្មមានជ័យក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕