ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

និស្សិត ហុង ភារិន បានមកដល់ប្រទេសកម្ពុជា នៅព្រឹកនេះហើយ ព្រមជាមួយការទទួលស្វាគមន៍យ៉ាងកក់ក្តៅ

47

ភ្នំពេញ៖ មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កាលពីពេលថ្មីៗនេះ ចំពោះ ហុង ភារិន ដែលមានអាយុត្រឹមតែ២២ឆ្នាំ បានចូលរួមបង្ហាញសមត្ថភាពពិសេសរបស់ខ្លួន ក្នុងការធ្វើតេស្តសមត្ថភាព នៃការចងចាំ ក្នុងកម្មវិធី “Super100” រហូតធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងចំពោះសមត្ថភាពដ៏អស្ចារ្យរបស់ ភារិន។ ក្នុងនោះ គេក៏បានឃើញសប្បុរសជនខ្មែរបានធ្វើការឧបត្ថម្ភថវិកាជាហូរហែរផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ ភារិន។
នៅនាថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៩ គេប្រទះឃើញ និស្សិតហុង ភារិន បានមកដល់ប្រទេសកម្ពុជាយើងហើយ ព្រមទាំងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋខ្មែរ។​ មិនត្រឹមតែប៉ុណ្ណោះទេ ក៏ឃើញវត្តមានសារព័ត៌មានធំៗក្នុងប្រទេសកម្ពុជាបានចុះទៅសម្ភាសន៍ផ្ទាល់ជាមួយ ភារិន ថែមទៀតផង៕


អត្ថបទដែលជាប់ទាក់ទង