ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋក្រីក្រ៥០គ្រួសារនៅ​ក្នុងសង្កាត់ដង្កោបាន​ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

108

ភ្នំពេញ៖កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បានដឹកនាំមន្ត្រីអនុសាខាខណ្ឌ ក្រុមការងារកាកបាទក្រហមសង្កាត់ រួមជាមួយព្រះសង្ឃ មន្ត្រីរាជការ យុវជន បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៥០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ដង្កោ។
អំណោយដែលត្រូវបានយកទៅចែកជូនក្នុងឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម គ្រឿងឧបភោគបរិភោគ ០១កញ្ចប់ សម្ភារៈប្រើប្រាស់មួយចំនួន រួមនឹងថវិកា ៣ម៉ឺនរៀល។
ក្នុងឱកាសនោះលោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបានលើកឡើងថា៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានផ្ដាំផ្ញើរនូវ​ការសាកសួរសុខទុក្ខចំពោះប្រជាពលរដ្ឋក្រីក្រ ចំនួន ៥០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ដង្កោ។លោកបន្តថា៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែ​គិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋជួប​ការលំបាកខ្វះខាតហើយថែមទាំងផ្ដល់អំណោយទុក​ឱ្យតាមខណ្ឌចែកជានិច្ចនិងបានណែនាំ​អាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់នាំយក​អំណោយចែកជូនជនរងគ្រោះឱ្យទាន់ពេលវេលាថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង