តារាសិចស៊ី វ៉ាន់វល័ក្ខ ធ្លាប់បែកធ្លាយថារកស៊ីផ្លូវភេទត្រូវបានលោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី យកធ្វើកូនធម៌
ភ្នំពេញ៖ ជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល និងត្រេកអរ សម្រាប់តារាសម្ដែងស្រីនិយមបញ្ចេញភាពសិចស៊ី គឺ កញ្ញា វ៉ាន់ វល័ក្ខ ត្រូវបានលោកស្រី ញ៉ែម មរកត ជាអនុរដ្ឋលេខា ធិការក្រសួងកិច្ចការនារី បានចាត់ទុកតារាស្រីរូបនេះ គឺជាកូនធម៌ដ៏ល្អម្នាក់សម្រាប់លោកស្រី ថែមទាំងបន្តដឹកនាំ និងបង្រៀន វ៉ាន់ វល័ក្ខ ឲ្យចេះចែករំលែកធនធាន ដែលខ្លួនមានជួយដល់អ្នកខ្វះខាត និងផ្ដល់ក្ដីស្រឡាញ់ដ៏ជនពិការ កុមារគរថ្លង់ ឲ្យបានកាន់តែច្រើនថែមទៀត។
ជាការពិតណាស់ បើទោះបីជា ជាប់ឈ្មោះជាតារាសម្ដែងស្រីសិចស៊ី ចូលចិត្តបញ្ចេញរូបភាពស្រើបស្រាល លេចលើលេចក្រោម ក៏ពិតមែន តែតារាសម្ដែង វ៉ាន់ វល័ក្ខ ក៏តែងតែដើរធ្វើនូវសកម្មភាពមនុស្សធម៌ ជួយដល់សង្គម ជាមួយនឹងជំទាវៗ ដែលមានតួនាទីក្នុងសង្គម។ ជាក់ស្ដែងដូចជាលោកស្រី ញ៉ែម មរកត ដែលជាអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីជាដើម រហូតទទួលបានការកោតសរសើរ និងទទួលបានការស្រឡាញ់ ពីលោកស្រីថែមទៀត ។
លើសពីនេះទៅទៀត តាមរយៈការចូលរួមធ្វើកិច្ចការសង្គមជាច្រើនកន្លងមក ដែលតារាស្រីរូបនេះបានធ្វើវាចេញពីបេះដូង ដោយមិនមាន ការរើសអើង ស្អប់ខ្ពើម ដល់ជនពិការ ឬក៏កុមារគថ្លង់ នោះឡើយ ដែលសកម្មភាពទាំងអស់នេះ ពិតជាធ្វើឲ្យលោកស្រី ញ៉ែម មរកត ស្រឡាញ់រូប នាងជាខ្លាំង រហូតធ្វើឲ្យលោកទទួលយកនាង ធ្វើជាកូនធម៌ទៀតផង ។ តារាស្រី វ៉ាន់ វល័ក្ខ បានថ្លែងប្រាប់ពីក្ដីរំភើប និងមានមោទនភាពជាខ្លាំង តាមរ យៈសារអេឡិចត្រូនិច ដែលមានសំណាង ក៏ដូចជាមានកិត្តិយស ត្រូវបានលោកស្រី ស្រឡាញ់នាងដូចជាកូនបង្កើតបែបនេះ ។
ជាមួយគ្នានេះ នាងក៏បានថ្លែងអំណរគុណដល់លោកស្រី ញ៉ែម មរកត និងប្ដេជ្ញាចិ ត្តជាខ្លាំង ថា នឹងបន្តជួយកិច្ចការសង្គមជាមួយនឹងម្ដាយធម៌នាង ទៅតាមលទ្ធភាព ដែលនាងអាចធ្វើទៅបាន ។
គួររំឭកដែរថា កញ្ញា វ៉ាន់ វល័ក្ខ គឺជាតារាសម្ដែងស្រីមួយរូប ដែលចូលចិត្តបញ្ចេញភាពសិចស៊ី បញ្ចេញរាងកាយ នៅលើបណ្ដាញសង្គម ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីទស្សនិកជន។
តែយ៉ាងណា ស្រីស្អាតរូបនេះ ក៏តែងតែលេច មុខជារឿយៗ ក្នុងការដើរជួយការងារក្នុងសង្គមជាច្រើនហូរហែ ដែលសកម្មភាពនោះ ធ្វើឲ្យនាងមានសំណាង ត្រូវបានលោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួង កិច្ចការ នារី ចាត់ទុកនាងជាកូនធម៌ តែម្ដង។សូមរំលឹកផងដែលថា តារាសិចស៊ី វ៉ាន់វល័ក្ខកាលពីថ្មីៗនេះផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជននឹងអ្នកគាំទ្រ ក្រោយហ្វេសបុកឈ្មោះ Da Lin បានទម្លាយរូបភាពដ៏សិចស៊ីជាច្រើនសន្លឹករបស់តារាសម្ដែងកញ្ញា វ៉ាន់ វល័ក្ខ នឹងភ្ជាប់ពាក្យសំណេរយ៉ាងអសុរោះថា៖ ក្រៅពីការងារថតគុនថតសិចវានៅរកស៊ីផ្លូវភេទទៀតស្រីគីមីគ្រប់កន្លែងឈ្មោះវា ស្រី អស់ ល័ក្ខ សំផឹង អស់សាច់ចង់ដេកជាមួយវាអាចខលសួរតំលៃវាបាន$ 010 899 909/ 090899909 ព្រោះវាចង់បានលុយក្រៅម៉ោងទុកចាក់សាំងឡាននិងប្រើរបស់ប្រ៊េនៗ សូមជួយផ្សព្វផ្សាយបន្តផង ៕