គ្រោះថ្នាក់ចរាចរដ៏រន្ធត់បណ្ដាលឲ្យមនុស្ស៥នាក់ ស្លាប់
កំពង់ធំ៖ តាមសេចក្តីរាយការណ៍បឋមឱ្យដឹងថា ប្រាំនាក់ស្លាប់ទាំងអស់ក្នុងគ្រោះថ្នាក់ចរាចរមួយ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ អ្នកបើកបរនិងអ្នករួមដំណើរ គឺជាមនុស្សស្រីទាំងអស់ បើកបរក្នុងល្បឿនលឿន បណ្តាលឲ្យធ្លាក់ប្រឡាយ ក្នុងស្ថានភាពផ្លូវកោង បណ្តាលឲ្យរថយន្ត ក្រឡាប់ជាច្រើនត្រឡប់ មនុស្សក្នុងរថយន្តស្លាប់គ្មានសល់ម្នាក់ ។
បើតាមផេកហ្វេសប៊ុក Rotha Kalip បានសរសេរថា “លឿនពេកហើយអូន បងពិតជាសោកស្តាយណាស់ មើលមុខទៅហេតុអីទៅចោលបងលឿនម្លេះ Duk LEak សូមអូនទៅឲ្យបានសុខ កុំឲ្យអាយុខ្លីដូចជាតិនេះ ស្តាយមនុស្សល្អបាត់មួយរយៈសោះ ឥឡូវលែងឃើញមុខគ្នាជារៀងរហូតហើយ”។
បើតាមនាយករដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរមួយ បង្កឲ្យមានការភ្ញាក់ផ្អើល ដោយសារមនុស្សនៅក្នុង រថយន្តទាំង៥នាក់ បានស្លាប់បាត់បង់ជីវិតទាំងអស់ ដោយសារតែក្រឡាប់រថយន្តខ្លួនឯង នៅវេលាម៉ោង៤និង២០នាទីទៀបភ្លឺថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្លូវកោងព្រៃរហ៊ូនិងសេរីវង្សN6 (ផ្លូវអាស៊ានវាងក្រុង) ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
មានករណីគ្រោះថ្នាក់ចរាចរនេះ កើតឡើងដោយរថយន្តម៉ាកកាមរីបាឡែន ពណ៌ស ផ្លាកលេខ 2 AS 6715 ភ្នំពេញ បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវកោង រថយន្តបានវេចង្កូចមកធ្វេងដៃធ្លាក់ថ្នល់ក្រឡាប់ ស្លាប់ទាំងអស់គ្នាមនុស្ស នៅក្នុងឡានចំនួន៥នាក់។ មនុស្សស្រីដែលបានស្លាប់ នៅក្នុងសោកនាដកម្មក្រឡាប់រថយន្ត ដោយអ្នកបើកបររថយន្តជាស្ត្រី មិនត្រូវបានស្គាល់អត្តសញ្ញាណទេ និងអ្នករួមដំណើរចំនួន ៤នាក់ទៀតមាន ៖ ឈ្មោះ អួន ចាន់ធារី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិទី៤ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ , ឈ្មោះ ឡាច ស្រីម៉ុម ភេទស្រី អាយុ26ឆ្នាំ រស់នៅភូមិជំរៅ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ , ឈ្មោះ ឌុក ចាន់វលក្ខ័ណ៍ ភេទស្រី អាយុ២៦ឆ្នាំ នៅបឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ និងអ្នករួម ដំណើរម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ។ តាមការសន្និដ្ឋានសមត្ថកិច្ចបានឲ្យដឹងថា ករណីស្លាប់នេះ មូលហេតុបណ្តាលមកពីបើកបរលឿន បណ្តាលឲ្យជ្រុលចង្កូតក្រឡាប់តែម្តង ក្នុងទិសដៅពីត្បូងទៅជើង៕