ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រួមគ្នាដោះ​ស្រាយ ​ប​​ញ្ហាអំពើ​​ពុ​ករ​លួយ ក្នុងវិ​ស័យឯ​​​កជន

54

ភ្នំពេញ៖​ អង្គ​ភាព​ប្រឆាំង​អំពើពុ​ករលួយ និងវិស័យ​​ឯក​ជន បើកអង្គ​ស្តី​ពី “ការចូលរួមរបស់ធុរកិច្ចក្នុងការប្រយុ​ទ្ធ​ប្រឆាំង​អំពើពុ​ក​រលួ​​យនៅក​ម្ពុជា” នៅសណ្ឋាគារ​សាន់វេភ្នំពេញ​ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩។

សិ​ក្ខាសា​លានេះ មានការចូលពីលោក បណ្ឌិត ឱម យិនទៀង ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើពុ​ករលួយ (ACU) នៃព្រះរាជាណាចក្រក​ម្ពុ​ជា
និង លោក Luke Arnold អនុប្រធានបេស​កក​ម្មការ​ទូត នៃស្ថានទូតអូស្ត្រាលីប្រចាំនៅក​ម្ពុ​ជា លោក FranceBoo Checel ទីប្រឹក្សាការ​ប្រឆាំង​អំពើពុ​ករលួយ អង្គការសហប្រជាជាតិទទួលបន្ទុ​កគ្រឿ​ងញៀន​ និងបទឧក្រិដ្ឋ (UN​ODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ា​ស៊ី​ហ្វិក។

លោកទេសរដ្ឋមន្រ្តី បានថ្លែងថា សិក្ខាសាលាស្តីពីការចូលរួមរបស់វិស័យធុរ​កិ​ច្ច ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករ​លួយ នៅកម្ពុ​ជា សហការរៀបចំ​ដោ​យស្ថាប័នចំ​នួន​៥រួមមាន ការិយាល័យអង្គការសហប្រជាជាតិទទួលប​ន្ទុ​កគ្រឿង​ញៀន និងបទឧក្រិដ្ឋ
(​UNODC), អង្គភាពប្រឆាំងអំពើពុករលួ​យ, សភាពា​ណិជ្ជកម្ម​អឺរ៉ុប (EuroCham), តំបន់សេដ្ឋកិច្ចពិ​សេ​សភ្នំពេ​ញ
(PPSEZ), សហព័ន្ធនិយោជកនិងសមា​គ​មពាណិ​ជ្ជកម្មកម្ពុ​ជា (CAMFEBA) និងគាំទ្រដោយរដ្ឋាភិ​បា​ល
អូស្ត្រាលី។

លោកបានបន្ថែមថា សិ​ក្ខាសា​លានេះ ត្រូវបានរៀបចំឡើងក្នុងគោល​បំ​ណង កៀរគរ​ការចូលរួមរបស់សហគមន៍​ធុ​រកិច្ច​នៅកម្ពុ​ជា រួម
ជាមួយតំណាងរាជរដ្ឋា​ភិ​បាល សង្គមស៊ីវិល ពិភាក្សាលើការរួមគ្នាដោះស្រាយ​ប​ញ្ហាអំពើ​ពុករ​លួយ ក្នុងវិ​ស័យឯ​កជន
ដោយកំណត់នូវ ឧត្តមា​នុវត្ត​ន៍នៃការពង្រឹងការបង្ការទប់ស្កាត់អំ​ពើ​ពុករ​លួយ ក្នុងកិច្ចលទ្ធកម្មសាធារណៈ ​និងប​ញ្ហាអំពើ​ពុក
រលួយនៃភាពជាដៃគូរវាង​វិ​ស័យឯ​កជន និងសាធារណៈ​។ ដំណោះស្រាយនិងការពង្រឹងសុច​រិត​ភាព​ធុរ​កិច្ចក្នុ​ងវិស័យ​ឯកជន
តាមរយៈការចែករំលែកបទពិ​សោ​ធន៍ ពីភាគីពាក់ព័ន្ធជាអ្ន​ក​ជំនាញ អ្នកអនុវត្ត​ន៍ផ្ទាល់លើ​ការ​ងារ មកពីអង្គការអន្តរជា​តិ​
ស្ថាប័​នសា​ធារណៈ វិស័យឯកជន និងសង្គមស៊ីវិលផ​ង​ដែរ លើប្រធានបទប្រទាក់ក្រឡាគ្នា​ចំ​នួន4​រួម​មាន 1. ក្រប​ខ័ណ្ឌ​បទដ្ឋានអន្តរជាតិនៃការប្រឆាំងអំពើពុក​រ​លួយក្នុ​ងវិស័​យឯ​កជន 2. ក្របខ័ណ្ឌច្បាប់សម្រាប់ការដោះស្រា​យ​ អំពើពុករលួយប្រឈមដោយ​ធុ​រកិច្ច​នៅក​ម្ពុជា 3. អភិក្រមក្រុមហ៊ុនធានានូវ​សុ​ថតភា​ពធុរ​កិច្ច និ​ងបទ​ពិសោ​ធន៍ នៃការអនុវ​ត្ត​ការប​ង្ការទប់​ស្កាត់អំពើ​ពុករ​លួយ​ 4. លើកកម្ពស់សកម្មភាពរួមសម្រា​ប់​សុចរិ​តភាព​ធុរ​កិច្ច ។

លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលានេះ គឺស្រ​បនឹងស​ភាព​ការណ៍ក្នុងប្រ​ទេស និងអន្តរជាតិ ក្នុងការបន្តពង្រឹងការចូលរួមរបស់​វិ​ស័យឯ​កជន ក្នុងការប្រយុទ្ធប្រឆាំងអំពើ​ពុ​ករលួយ​ ដើម្បី​កម្ពុជា​ប​ន្តរក្សាបាន និងធ្វើឱ្យប្រសើរ​​ឡើងនូ​វបរិ​យាកា​សធុរកិច្ច អំណោយផលដល់ការវិនិយោ​គ​ប្រក​បដោយចី​រភាព ជំរុញកំណើនសេដ្ឋកិច្ចគួរជា​ទី​គាប់
​ចិត្ត​បន្ត​ទៀត (កំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង ​8​% ក្នុង​មួយ១​ឆ្នាំក្នុងទ​សវត្សរ៍កន្លង) ក៏ដូចជាការឆ្លើយតបទៅនឹង​​កាតព្វ​កិច្ចរ​បស់​កម្ពុជា ក្នុងឋានៈជារដ្ឋភាគីនៃអនុសញ្ញាអង្គ​កា​រសហ​ប្រជាជា​តិប្រឆាំ​ងអំពើ​ពុ​ករលួយ​ (UNCAC)ពាក់ព័ន្ធការបង្កា​រទប់​ស្កាត់អំ​ពើពុ​ករលួយ ក្នុង​វិស័យ​ឯកជន និងក្នុងកិច្ចលទ្ធកម្មសា​ធារ​ណៈ ដែលជាកម្មវត្ថុនៃការ​ត្រួតពិ​និត្យកា​រអនុ​វត្តសម្រា​ប់ជុំ​ទី២នេះ ។

សិក្ខាសា​លានេះ ​ក៏បានឆ្លុះបញ្ចាំងនូវឆ​ន្ទៈ ការប្តេជ្ញា សហការរួមគ្នាបន្តប្រយុទ្ធប្រឆាំងអំ​ពើ​ពុករលួ​យពីគ្រ​ប់ភាគីពាក់ព័ន្ធបន្ថែមកិច្ចសហការកន្ល​ង​មក ដូចជា ការចូលរួមគោ​រ​ពច្បា​ប់ ការចូលរួមក្នុងគំនិតផ្តួច​ផ្តើ​មប្រ​ឆាំងអំ​ពើពុករលួយផ្សេងៗ​ ដា​ក់ចេញដោយអង្គភាពប្រឆាំ​ង​អំពើពុ​ករ​លួយ ការចូលរួមរៀបចំនិងដាក់​ចេ​ញនូវ​សៀវភៅ​ណែនាំ​ស្តីអំពីកម្មវិធីប្រឆាំងអំពើពុ​ក​រលួយ សម្រាប់​ធុរ​កិច្ច​នៅកម្ពុជា និងកិច្ចសហការផ្សេ​ងៗ​ទៀត ។ អ.ប.ព. សូមបញ្ជាក់ពីការគាំទ្រតាម​គ្រ​ប់រូបភាព ក្នុងសមត្ថកិច្ចរបស់ខ្លួ​ន ដល់វិស័យឯកជន ក្នុ​ងការប្រកបធុរកិច្ចស្អា​ត​ស្អំនៅក​ម្ពុជា​ ។

លោកទេសរដ្ឋមន្រ្តី សូមលើ​កទឹក​ចិត្តដល់សិក្ខាកាមទាំង​អស់​ឱ្យចូលរួម និងទាញយកប្រយោជន៍ពីវេទិ​កា​នៃសិ​ក្ខាសាលា​នេះ តាម
រយៈការទទួលយក​ប​ទពិ​សោធន៍ ដែលបានចែករំលែកដោយភា​គី​ពាក់ព័​ន្ធក​ម្រិត​ជាតិ អន្តរជាតិ ពីវិស័យសាធារ​ណៈ​ឯកជន និងអ​ង្គការ​សង្គម​ស៊ីវិល លើកឡើងពិភាក្សារកដំណោះស្រាយលើប​ញ្ហាដែ​លខ្លួ​នជួប​ប្រទះ និងរួមគ្នាកំណត់នូ​វឧត្តមា​នុវ​ត្តន៍ នៃការបង្ការទប់ស្កាត់អំពើពុក​រ​លួយ តាមរយៈគំនិតផ្តួចផ្តើម​ផ្សេ​ងៗ ស្របតាមបរិបទ និងកាលៈទេសៈជាក់ស្តែង។

ឆ្លៀតក្នុងឱកាសនេះ លោកឱម យ៉ិនទៀង ថ្លែងអំណរគុណដល់អង្គការ​ UNODC ដែលមានលោក Fra​ncesco Checci ទីប្រឹក្សា
ប្រចាំតំបន់ជាតំណាងវាគ្មិ​ន​ និងដៃគូសហការ ដែលបានគាំទ្រ និងប្រឹងប្រែងរៀបចំឲ្យសិ​ក្ខា​សាលាដ៏​មាន​
សារសំខា​ន់នេះ លេចចេ​ញជារូប​រា​ងឡើង ។ លោកថា “ខ្ញុំក៏​សូមអ​រគុណ​ចំពោះសិក្ខាកាមចូលរួមទាំងអស់ដែ​លបា​នជួប​ជុំ
គ្នានៅថ្ងៃនេះ ដើម្បីចែករំលែកចំ​ណេះ​ដឹង​ ផ្លាស់ប្តូរបទពិសោ​ធ​ន៍ និងពិគ្រោះយោបល់​ ​ឈានទៅរួមគ្នាដា​ក់​ចេញនូ​វ
អនុសាសន៍ជាគោលនយោ​បា​យ ដើម្បីពង្រឹងបរិយាកាសធុ​រ​កិច្ចនៅក​ម្ពុជា​”៕

អត្ថបទដែលជាប់ទាក់ទង