សម្តេចហ៊ុនសែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម
ភ្នំពេញ៖ ក្រសួងការបរទេសបានប្រកាសថាតបតាមការអញ្ជើញរបស់លោកង្វៀនសួនហ្វ៊ុក(Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមពីថ្ងៃទី០៤ដល់ថ្ងៃទី០៥ខែតុលាឆ្នាំ២០១៩។