ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនគាំទ្រនិងលើកទឹកចិត្តដល់ធនធានកម្ពុជាពូកែៗអោយសម្រេចបានការសិក្សាជ្រៅជ្រះទាំងនៅក្នុងនិងក្រៅប្រទេស

51

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទីខែតុលាឆ្នាំ២០១៩នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិនិងប្រកាសផ្សព្វផ្សាយសៀវភៅ«ហ៊ុនសែនកម្ពុជា» នៅកោះពេជ្រសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានកោតសរសើរដល់ចៅប្រុសហ៊ឺទៀងគីមហុងមកពីខេត្តតាកែវដែលសម្តេចតេជោកំពុងជួយទំនុកបម្រុងគ្រប់យ៉ាងអោយមានឱកាសបានមកសិក្សានៅក្នុងទីក្រុងភ្នំពេញដោយទទួលបានអាហារូបករណ៍ពិសេសពីសាលាBeltei កុមារាគីមហុងកើតនៅថ្ងៃទី៣០ខែសីហាឆ្នាំ២០០៩ដែលបានប្រឡងឌីប្លូមជាប់ក្នុងសម័យប្រឡងកាលពីថ្ងៃទីសីហាឆ្នាំ២០១៩កន្លងមកថ្មីៗនេះ។

ពេលនេះគីមហុងអាយុបាន១០ឆ្នាំហើយហើយកំពុងចូលរៀនថ្នាកទី១០នៅសាលាប៊ែលធីអន្តរជាតិសាខាស្ទឹងមនាជ័យ។សម្តេចតេជោបានមានប្រសាសន៍ថាកម្ពុជាយើងកំពុងរកឃើញធនធានមនុស្សពូកែល្អៗដែលយើងត្រូវតែពិនិត្យតាមដានតម្រែតម្រង់ទិសដៅជាប្រចាំដើម្បីភាពជោគជ័យរបស់ពួកគេក្នុងនោះរួមទាំងនិស្សិតឈ្មោះហុងភារិនដែលមានការចងចាំដ៏អស្ចារ្យបំផុតដែលកាលពីពេលថ្មីៗនេះបានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងនៅក្នុងប្រទេសថៃនិងកម្ពុជា។ហុងភារិននឹងបញ្ចប់ការសិក្សានៅក្នុងរយៈពេល១ឆ្នាំទៀតនៅប្រទេសថៃបន្ទាប់មកភារិនមានបំណងទៅសិក្សានៅប្រទេសក្រៅ។សម្តេចតេជោនាយករដ្ឋមន្រ្តីបានពិភាក្សាជាមួយក្រសួងអប់រំហើយនឹងបញ្ជូននិស្សិតហុងភារិនទៅសិក្សានៅទីនោះសម្រេចតាមបំណងប្រាថ្នា។

សម្តេចតេជោហ៊ុនសែនតែងតែយកចិត្តទុកដាក់ជំរុញនិងលើកទឹកចិត្តដល់ការអប់រំបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពដែលជាអាទិភាពសំខាន់ទី១និងជាសេចក្តីត្រូវការចាំបាច់របស់ប្រទេសជាតិ។សម្តេចតេជោក៏បានលើកទឹកចិត្តអោយឪពុកម្តាយអាណាព្យាបាលនិងលោកគ្រូអ្នកគ្រូចូលរួមលើកទឹកចិត្តនិងជំរុញដល់ការបណ្តុះបណ្តាលកូនចៅអោយទទួលបានចំណេះដឹងនៅគ្រប់ទីកន្លែងទូទាំងប្រទេស៕

 

អត្ថបទដែលជាប់ទាក់ទង