ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ហាញមុខជនជាតិចិន៥នាក់ មុនពេលបណ្តេញចេញពីកម្ពុជាមិនអោយវិលត្រឡប់មកវិញជាដាច់ខាត ពាក់ព័ន្ធករណីបង្កហឹង្សាប៉ះពាល់សណ្តាប់ធ្នាប់សង្គម

99

 

ភ្នំពេញ  ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើសន្និសីទកាសែតបង្ហាញមុខ 

ជនជាតិចិនចំនួន៥នាក់មុននឹងបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ឲ្យវិលត្រឡប់ទៅប្រទេសកំណើតបឭវិញ ក្រោយពីជនជាតិចិនទាំង៥នាក់នេះបានបង្កហឹង្សាដោយចេតនា អុកឡុក បង្កើតឲ្យមានភាពចលាចល ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ទ្រព្យសម្បត្តិ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នៅខេត្តព្រះសីហនុកន្លងមក ។

  សមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនជាតិចិនទាំង៥នាក់ខាងលើត្រូវបាន កម្លាំងសមត្ថកិច្ចស្នងការខេត្តព្រះសីនុ  ចាប់ខ្លួនបាន បន្ទាប់ពីពួកគេបានបង្កការអុកឡុក ដោយចេតនា បណ្តាលអោយខូចខាតទាំងទ្រព្យសម្បត្តិ សណ្តាប់ធ្នាប់ ហើយបានប្រគល់ឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហើយមកដល់រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបានលោក ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការឯកភាពពីក្រសួងមហាផ្ទៃ និងសម្របសម្រួលផ្លូវច្បាប់ដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងនោះ បានធ្វើសន្និសីទកាសែត បង្ហាញមុខជនជាតិចិនទាំង៥នាក់ មុននឹងបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ឲ្យវិលត្រឡប់ទៅប្រទេសដើមវិញ ។

  លោកបានបញ្ជាក់ថា ចំពោះជនជាតិចិនទាំង៥នាក់នេះ ក្រោយពីបណ្តេញចេញឲ្យវិលទៅប្រទេសដើមវិញហើយ គឺមិនអោយវិលត្រឡប់មកប្រទេសកម្ពុជាសារជាថ្មីទៀតឡើយ ។

  អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងឱកាសនោះ ក៏បានសំណូមពរដល់ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចូលរួមសហការផ្តល់ពត៌មាន រាល់ជនបរទេសដែលលួចស្នាក់នៅ និងប្រព្រឹត្តបទល្មើស ដល់សមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការប្រព្រឹត្តបទល្មើសនៃជនបរទេសទាំងនោះ ៕

 

អត្ថបទដែលជាប់ទាក់ទង