ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ចុះពិនិត្យប្រឡាយបឹងត្របែកនិងប្រពន្ធ័លូមេ

72

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៥ខែតុលាឆ្នាំ២០១៩នេះលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ និងសង្កាត់ ចុះត្រួតពិនិត្យស្ថានភាពប្រឡាយបឹងត្របែក និងប្រព័ន្ធលូ នៅផ្លូវ៤៩០ និង៤៩២ ដែលមានទឹកដកលើផ្លូវមិនអាចហូរចូលប្រពន្ធ័បាន ដើម្បីរកដំណោះស្រាយ បង្ហូរទឹកដកចេញពីលើផ្លូវជូនប្រជាជនស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញដើម្បីប្រើប្រាស់ក្នុងកាធ្វើដំណើរនាសព្វថ្ងៃ។

   លោកថេង សុថុល អភិបាលខណ្ឌចំការមនបានអោយដឹងថាជានិច្ចកាលអោយតែដល់ថ្ងៃចុងសប្ដាហ៍ពោលគឺថ្ងៃសៅរ៍ឬថ្ងៃអាទិត្យនោះលោកតែងតែដឹកនាំក្រុមការងារនៃរដ្ឋបាលខណ្ឌចំការមនចុះពិនិត្យការងារនៅតាមបណ្ដាទាំង៥របស់ខណ្ឌចំការមនតួយ៉ាងដូចជាការងារខាងលើនេះនិងចុះសាកសួរសុខទុក្ខបងប្អូនប្រជាជនដែលកំពុងរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមនដើម្បីស្វែងយល់ពីតម្រូវចាំបាច់របស់ពួកគាត់ពិសេសបងប្អូនដែលមានជីវភាពខ្វះខាតហើយម៉្យាងទៀតគឺជាការផ្សារភ្ជាប់រវាងបងប្អូនប្រជាជនទូទៅនិងអាជ្ញាធរខណ្ឌចំការមនក្នុងន័យបង្កើននូវភាពស្និទ្ធិស្នាលជាមួយគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង