ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យកដាក់លើការងារ សណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន

96

 

ភ្នំពេញៈកាលពីព្រឹកថ្ងៃទី៥ខែតុលាឆ្នាំ២០១៩នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងរាជធានីភ្នំពេញបានដឹកនាំកម្លាំងចម្រុះដោយបន្តសកម្មភាពការងាររបស់ខ្លួនយ៉ាងសកម្មផុលផុសក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់ចុះរៀបចំធ្វើសណ្ដាប់ធ្នាប់អោយមានរបៀបរៀបរយល្អប្រសើរនិងបោសសម្អាតធ្វើអនាម័យបរិស្ថាននៅតាមដងផ្លូវនានាក្នុងមូលដ្ឋានខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

          លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើងថាចំពោះការងារចុះរៀបចំសណ្ដាប់ធ្នាប់និងធ្វើអនាម័យ បរិស្ថានដោយដើរប្រម៉ែប្រមូលសំរាមនិងកាកសំណល់នៅតាមដងផ្លូវនានានេះគឺជាកត្តាសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ស្ទះប្រពន្ធ័លូនិងជាការលើកកម្ពស់នូវកិត្តិយសមុខមាត់មូលដ្ឋានខណ្ឌបឹងកេងកងដែលជាខណ្ឌទើបបង្កើតថ្មីទាំងមូលផងដែរដោយមិនត្រូវមើលរំលងឡើយហើយការងារនេះមហាជនទូទៅដែលគាត់ធ្វើដំណើរឆ្លងកាត់តាមដងនានាក្នុងមូលដ្ឋានខណ្ឌបឹងកេងកងគឺពួកគាត់មានការគាំទ្រយ៉ាងពេញទំហឹងមកលើការងារនេះពេលពួកគាត់ធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះនាព្រឹកព្រលឹមនិងពេលល្ងាចនិងកាត់បន្ថយភាពអាណាធិបតេយ្យតាមដងផ្លូវផងដែរ។ដូចនេះដើម្បីអោយសណ្ដាប់ធ្នាប់តាមដងផ្លូវនិងចរាចរណ៍អោយកាន់តែល្អប្រសើរសូមបងប្អូនប្រជាជនទូទៅដែលធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញដើម្បីបម្រើការងារតាមអង្គភាពក្រសួងមន្ទីរឬតាមបណ្ដាក្រុមហ៊ុនសហគ្រាសឯកជននិងរកទិញទំនិញតាមទីផ្សារនោះហើយជាពិសេសបងប្អូនអាជីវករលក់ដូរអីវ៉ាន់តាមមុខផ្ទះពួកគាត់និមួយៗនោះនៅតាមដងផ្លូវនានាសូមចូលរួមអនុវត្តន៍អោយបានផុលផុសគ្រប់ៗគ្នាជាមួយខាងអាជ្ញាធរខណ្ឌបឹងកេងកងដើម្បីមុខមាត់កិត្តិយសខណ្ឌបឹងកេងកងដែលជាខណ្ឌទើបបង្កើតថ្មីដោយបំបែកចេញពីខណ្ឌចំការមន។ហើយការងារនេះអាជ្ញាធរខណ្ឌបឹងកេងកងនិងបន្តចុះធ្វើជាប្រចាំរាងរាល់ថ្ងៃអោយដូចភ្លៀងរលឹមពិសេសនាថ្ងៃចុងសប្ដាហ៍។

     

អត្ថបទដែលជាប់ទាក់ទង