ជនសង្ស័យប្រុសស្រី២នាក់និងគ្រឿងញៀន ទម្ងន់ជាង៩០០ក្រាមត្រូវបានកងរាជអាវុធហត្ថក្រុងបាត់ដំបងបង្ក្រាប
បាត់ដំបង៖កងរាជអាវុធហត្ថក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី០៤ខែតុលាឆ្នាំ២០១៩នៅចំណុចភូមិកម្មករសង្កាត់ស្វាយប៉ោក្រុង/ខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ដោយយោងទៅតាមការស្រាវជ្រាវជាច្រើនថ្ងៃរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះជាវិចិត្រភេទប្រុសអាយុ៣៨ឆ្នាំមុខរបរកម្មករទីលំនៅភូមិកម្មករសង្កាត់ស្វាយប៉ោក្រុង/ខេត្តបាត់ដបងដកហូតវត្ថុតាង
១–គ្រឿងញៀនម៉ាទឹកកក០១កញ្ចប់ទម្ងន់១,៧២ក្រាម
២–ទូរស័ព្ទដៃ០១គ្រឿង
៣–ម៉ូតូ០១គ្រឿងម៉ាកអ៊ែប្លែត
លុះដល់ម៉ោង១៧និង០០នាទីកម្លាំងជំនាញកងរាជអាវុធក្រុងបាត់ដំបងដឹកនាំដោយលោកហេងលុយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបងចុះទៅដល់លំនៅដ្ឋានរបស់ឈ្មោះហៃសុភ័ក្រភេទស្រីអាយុ៣៥ឆ្នាំមុខរបរលក់ដូរស្ថិតនៅភូមិអូរតាគាំ៣សង្កាត់ទួលតាឯកក្រុង/ខេត្តបាត់ដំបង( អ្នកលក់គ្រឿងញៀនអោយឈ្មោះជាវិចិត្រ) ឆែកឆេររកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន១០កញ្ចប់ទម្ងន់៩០០,០៥ក្រាម។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងឃាត់ខ្លួននៅការិយាល័យបទល្មើសគ្រឿងញៀនដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ៕