សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់កម្មករ កម្មការិនីរោងចក្រកាត់ដេរ១៥៥នាក់
ភ្នំពេញ៖លោកជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និង ជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញបានអោយដឹងកាលពីព្រឹកថ្ងៃទី០៥ ខែ តុលា ឆ្នាំ ២០១៩នេះ អំពីគម្រោងសុវត្ថិភាពចរាចរណ៍ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោក ខឹម សុផល មន្ត្រីគម្រោង សហការជាមួយសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដោយមានទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាចំនួន១១នាក់ បានចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនកម្មករ កម្មការិនីចំនួនប្រមាណ១៥៥នាក់ (ស្រី៩៥នាក់) នៅរោងចក្រ បាយ័ន ហ្គាមែនហ្វាក់ធេីរី ខូអិលធីឌី ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ដែលកម្មវិធីនេះបានការជួយឧបត្ថម្ភថវិកាពីក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
គោលបំណងនៃការចុះអប់រំផ្សព្វផ្សាយនេះគឺ៖
១- ផ្តល់ចំណេះដឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់កម្មករ កម្មការិនី តាមរោងចក្រក្នុងរាជធានីភ្នំពេញ ។
២- ដេីម្បីពញ្ញាក់ស្មារតីប្រុងប្រយ័ត្នប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី ពេលដែលធ្វេីដំណេីរទៅណាមកណា សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ពេលដែលបេីកបរ ឬជិះរថយន្ត ម៉ូតូ ត្រូវតែគិតពីសុវត្ថិភាពខ្លួនឯង ។
៣- ដេីម្បីផ្តល់ជាសារសំខាន់ៗព្រោះអាចជួយ ទប់ស្កាត់អត្រាស្លាប់ និងរបួសធ្ងន់ធ្ងរ នៅពេលដែលមាន គ្រោះថ្នាក់ចរាចរណ៍កេីតឡេីង សារទាំងនោះរួមមាន៖
-ការពារជីវិតអ្នក ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ពេលកំពុងធ្វេីដំណេីរតាមម៉ូតូ ឬកង់
-ការពារជីវិតអ្នក និងអ្នកដ៏ទៃ ពិសារគ្រឿងស្រវឹង កុំបេីកបរ!
-ការពារជីវិតអ្នក និងអ្នកដ៏ទៃ កុំបេីកបរហួសល្បឿន ដែលច្បាប់បានកំណត់! ៕