ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកតា​វ័យ​ចំណាស់​ម្នាក់​ ដាក់​ជណ្តើរ​ឡើង​កាប់​មែក​ស្វាយ ​រអិល​ធ្លាក់​ជង់​និង​មែក​ប្ញ​ស្សី​របួសធ្ងន់​

55

​ខេត្តបន្ទាយមានជ័យ​ ៖​ លោកតា​វ័យ​ចំណាស់​ម្នាក់​ ដាក់​ជណ្តើរ​ឡើង​កាប់​មែក​ស្វាយ​រអិល​ធ្លាក់​ជង់​និង​មែក​ប្ញ​ស្សី​របួសធ្ងន់​ ហើយ​ត្រូវ​បាន​កូនចៅ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន​ នៅ​ស្រុក​មង្គល​បូ​រី​ បាន​ជួយ​រួច​ផុត​ពី​ការ​បាត់​បង់ជីវិត​ ។​

​ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០១៩​ នៅ​ភូមិ​ប៉ោយ​ក្តឿង​ ឃុំ​ព្រះនេត្រព្រះ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​វរសេនីយ៍ឯក​ មាស​ ប្ញ​ទ្ធី​ អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​ថា​ លោកតា​រង​គ្រោះ​ឈ្មោះ​ សុង​ អ៊​ន​ អាយុ​៧៤​ឆ្នាំ​ នៅ​ភូមិ​ប៉ោយ​ក្តឿង​ ឃុំ​ព្រះនេត្រព្រះ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្ត​បន្ទាយ​ មាន​ជ័យ​ ។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​លោកតា​រង​គ្រោះ​ គាត់​បាន​ដាក់​ជណ្តើរ​ឡើង​កាប់​មែក​ស្វាយ​ នៅ​ខាងក្រោយ​ផ្ទះ​ តែ​ចៃដន្យ​ជណ្តើរ​រអិល​ដួល​ បណ្តាល​ឲ្យ​លោកតា​ធ្លាក់​មក​ជង់​នឹង​មែក​ប្ញ​ស្សី​ធំ​ជាង​មេដៃ​មាន​ចុង​ស្រួច​ប្រវែង​ជិត​១​ម៉ែត្រ​ ដែល​ដោត​អប​ដំណាំ​ មុត​ចំ​ឃ្លៀ​ក​ខាងស្តាំ​ធ្លុះ​ទៅ​ជិត​សៀត​ថ្កា​ខាងឆ្វេង​រង​របួសធ្ងន់​ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន​ នៅ​ស្រុក​មង្គល​បូ​រី​ ។​

​បច្ចុប្បន្ន​លោកតា​ត្រូវ​បាន​គ្រូពេទ្យ​ជួយ​សង្គ្រោះ​បាន​រួច​ផុត​ពី​ការ​បាត់​បង់ជីវិត​ហើយ​ដែរ​ ។

 

យោងតាមគណនីហ្វេសបុករបស់បុរសម្នាក់ដែលមានឈ្នោះថា Keo Sopheaktra បានបង្ហោះនៅមុននេះបន្តិចថា «ថ្ងៃទី ០៤ តុលា ២០១៩ អរគុណក្រុមគ្រូពេទ្យមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ ដែលបានជួយសង្គ្រោះជីវិតលោកតាបានដោយជោគជ័យហើយ គឺលោកតារស់នៅភូមិ ប៉ោយក្ដឿង ស្រុកព្រះនេត្រព្រះ ។
មូលហេតុ: លោកតាលើងកាប់មែកឈើ រអិលធ្លាក់ជង់នឹងឫស្សីធ្លាយពីគល់ឃ្លៀកឆាកទៅលលាដ៍ក្បាល មកដល់ម៉ោងនេះសុខភាពល្អ​ » ។ បើមើលទៅតាមមុខរបួសគឺគួរអោយរន្ធត់ណាស់ ព្រោះហេតុការរបៀបនេះមិនធ្លាប់មាននៅស្រុកខ្មែរយើងទេ ធ្លាប់តែឃើញតាមសារព័ត៌មានបរទេស ។ ហើយលោកតាពិតជាសំណាង១ក្នុង១លានគ្រោះថ្នាក់មែន ព្រោះមើលទៅគឺមិនអាចមានសង្ឃឹមនៅមានជីវិតទេ តែសូមអរគុណដល់ក្រុមគ្រូពេទ្យខេត្តបន្ទាយមានជ័យ ដែលខិតខំប្រឹងប្រែងក្នុងការសង្គ្រោះជីវិតរបស់លោកតា បានពីចង្កូមច្ចុរាជមកវិញបាន ៕

អត្ថបទដែលជាប់ទាក់ទង