ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកគួច ចំរើន និងលោកស្រី ចុះសួរ សុខទុក្ខ លោក ស្នងការនគរបាលខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យប្រទេសថ្ងៃ

127

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលរដ្ឋបាលខេត្តព្រះសីហនុ និងលោកស្រី អ៊ូ ធីតាពៅ គួចចំរើន នៅរសៀលថ្ងៃ​សៅរ៍​ទី​០៥​ ខែ​តុលា​ ឆ្នាំ​២០១៩​ នេះ ពោលគឺឆ្លៀតពេលទំនេរនៃថ្ងៃចុងសប្តាហ៏បានអញ្ជើញទៅសួរសុខទុក្ខ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ នៅឯទីក្រុងបាងកក ប្រទេសថៃ។

  តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យបានអោយដឹងថា ស្ថានភាពជម្ងឺរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ
បានល្អប្រសើរឡើងវិញហើយ។
  លោកអភិបាលខេត្តក៏បានផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងអស់ ជាពិសេសកងកំលាំងក្រោមឱវាទសូមកុំមានការបារម្មណ៏អំពីស្ថានភាពសុខភាពរបស់លោកឧត្តមសេនីយ៍ស្នងការតទៅទៀត។
   គួររំលឹកផងដែលថា នៅថ្ងៃទី០៤​ ខែតុលា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ជួនណារិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ​ ត្រូវបានក្រុមគ្រួសារ​ បញ្ជូនទៅសង្គ្រោះព្យាបាលរោគានៅមន្ទីរពេទ្យ​ នាទីក្រុងបាងកក​ ប្រទេសថៃ ដើម្បីមានសុខភាពល្អឡើងវិញ និងបានទៅបំពេញការងារដឹកនាំបញ្ជាកងកម្លាំងនគរបាលខេត្ដព្រះសីហនុ៕
អត្ថបទដែលជាប់ទាក់ទង