ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១២០ គ្រួសារ ក្នុងសង្កាត់ស្នោរ បានទទួលអំណោយ
ភ្នំពេញ៖កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយព្រះសីលវង្សា ព្រហ្ម សុភី ព្រះធម្មធរអនុគណខណ្ឌកំបូល នាយករងរដ្ឋបាលពុទ្ធិកវិទ្យាល័យជម្ពូរវ័ន សែន ជ័យ និងជាព្រះចៅអធិការវត្តពោធិ៍វ័ន្ត បានអញ្ជេីញជាអធិបតីក្នុងពិធីប្រគល់អំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១២០ គ្រួសារ ដែលជាពុទ្ធបរិស័ទចំណុះជេីងវត្តពោធិ៍វ័ន ក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល។
ពិធីនេះមានការចូលរួមពីលោក លោកស្រីជាអភិបាលរង គណៈនាយក លោក លោកស្រីប្រធានការិល័យចំណុះ និងជំនាញ លោកចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ និងស្មៀនសង្កាត់ ។
នៅក្នុងពិធីនេះដែរ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ក៏បានទទួលទេយ្យទាន ពីព្រះសីលវង្សា ព្រហ្ម សុភី ព្រះចៅអធិការវត្តពោធិ៍វ័ននូវទេយ្យទាន និងបច្ច័យមួយចំនួន ចូលរួមជាមួយរដ្ឋបាលខណ្ឌដេីម្បីធ្វេីសកម្មភាពមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយចាំបាច់ ស្របតាមការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់អនុវត្តន៍ជាប្រចាំអនុសាសន៍ដឹកនាំរបស់ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ៕