ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យជាជនជាតិ៧នាក់ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅតុលាការ

69

ព្រះសីហនុ៖នៅវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី០៦ខែតុលាឆ្នាំ២០១៩លោកឧត្តមសេនីយ៍ត្រីហេងប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានដឹកនាំ កម្លាំងកងរាជអាវុធហត្ថខេត្តក្រុងដឹកនាំរួមដោយលោកម៉ាងស៊ីនេត អភិបាលរងខេត្តនិងមានការសម្របសម្រួលនីតិវិធីពីលោក  ហ៊ួតវិចិត្រព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុព្រមទាំងមានការ ចូលរួមសហការពីលោក  ស្រីនេតទីនប្រធាភូមិ៣និងម្ចាស់ផ្ទះចុះបង្ក្រាប ករណីបង្ខាំងមនុស្សជាជនជាតិចិនស្ថិតនៅក្រុមទី១២ភូមិ៣សង្កាត់ លេខ១ក្រុងខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចជំនាញអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់  សង្រ្គោះបានជនរងគ្រោះចំនួន១០នាក់និងបានដឹកបញ្ជូនទៅ សង្រ្គោះព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

កម្លាំងបានដកហូតវត្ថុតាងទូរស័ព្ទចំនួន០៦គ្រឿង, ខ្នោះជើងចំនួន០៤គូរ, ខ្នោះដៃចំនួន១០, ស្រោមខ្នោះចំនួន០៤, ក្រណាត់រុំមុខចំនួន០២, កាំបិតបុ័ងតោចំនួន០១, កំប៉ុងហ្គាសចំនួនចំនួន២៥, លិខិតឆ្លងដែនចំនួនចំនួន០១, កិច្ចសន្យាជួលផ្ទះចំនួន០១និងអត្តសញ្ញាណប័ណ្ណជនជាតិចិនចំនួន០១ច្បាប់។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវ បានមន្ត្រីជំនាញកងរាជអាវុធហត្ថកសាងសំណុំរឿង បញ្ជូនទៅតុលាការ។

នៅរសៀលថ្ងៃទី០៦ខែតុលាឆ្នាំ២០១៩លោកម៉ាងស៊ីនេតអភិបាលរងខេត្តព្រះសីហនុតំណាងឲ្យលោកគួចចំរើនអភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុបានអញ្ជើញចុះសួរសុខទុក្ខដល់ជនរងគ្រោះជនជាតិចិន  ភេទប្រុសចំនួន១០នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត(ពេទ្យចំការចេក) ក្រោមការយកចិត្តដាក់ពីសំណាក់ក្រុមគ្រូពេទ្យបន្ទាប់ពីបានជួយសង្រ្គោះដោយកម្លាំងកងអាវុធហត្ថខេត្តព្រះសីហនុក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រីហេងប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ

ក្នុងឱកាសនេះដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងអាវុធហត្ថខេត្តដែលបានយកចិត្តទុកខ្ពស់ក្នុងកិច្ចការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់ក្នុងខេត្តលោកគួចចំរើនអភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនទឹកប្រាក់ចំនួន,០០០,០០០លានរៀល៕

អត្ថបទដែលជាប់ទាក់ទង