ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិ​ចិន​ចាប់ជំរិត​រួច​បាញ់​សម្លាប់​ជនជាតិ​ចិន​ដូច​គ្នា​ ទម្លាក់​ចេញពី​រថយន្ត​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ ត្រូវ​នគរបាល​ឃាត់ខ្លួន​

50

ខេត្តព្រះសីហនុកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឃាត់ជនសង្ស័យនាក់ជាជនជាតិចិនប្រុសស្រីនិងជនសង្ស័យនាក់ទៀតបានរត់គេចខ្លួនបាត់នៅថ្ងៃទីខែតុលាឆ្នាំ២០១៩វេលាម៉ោងនិង៣០នាទីព្រឹកនៅចំណុចរង្វង់មូលតោស្ថិតនៅក្រុមទី១៤ភូមិសង្កាត់ក្រុង​-​ខេត្តព្រះសីហនុ

តាមរបាយការណ៍បានឲ្យដឹងថាជនសង្ស័យទាំងនាក់រួមមាន

-​ឈ្មោះ​ DU​ QIANG​ ភេទប្រុសអាយុ២៥ឆ្នាំជនជាតិចិនមុខរបរមិនពិតប្រាកដលិខិតឆ្លងដែន​(​គ្មាន​)​ ស្នាក់នៅមិនពិតប្រាកដ

-​ឈ្មោះ​ CHEN​ MI​ XIANG​ ភេទស្រីអាយុ៣១ឆ្នាំជនជាតិចិនមុខរបរបុគ្គលិក​ KTV​ លិខិតឆ្លងដែន​(​គ្មាន​)​ស្នាក់នៅភូមិសង្កាត់ក្រុង​-​ខេត្តព្រះសីហនុ

ជនរងគ្រោះឈ្មោះ​ WU​ QINGWEI​ ភេទប្រុសអាយុ៤១ឆ្នាំត្រូវជនសង្ស័យបាញ់ចំនួនគ្រាប់​ (​មួយគ្រាប់ចំកំភួនជើងខាងស្តាំធ្លាយនិងមួយគ្រាប់ទៀតចំលើដោះខាងឆ្វេងធ្លាយ​ )​

វត្ថុតាងចាប់យកបានរួមមានសំបកគ្រាប់ចំនួនគ្រាប់ប្រភេទmm​ (​នៅក្នុងរថយន្ត​),​ គ្រាប់កាំភ្លើងចំនួនគ្រាប់ប្រភេទmm​ (​នៅក្នុងរថយន្ត​),​ ម្សៅក្រាមពណ៌កញ្ចប់តូចសង្ស័យជាសារធាតុញៀន​ (​នៅក្នុងរថយន្ត​),​ រថយន្តម៉ាក​ Mitsubishi​ ពណ៌ប្រផេះពាក់ស្លាកលេខៈភ្នំពេញ​ 2AJ-8653​

តាមរបាយការណ៍បានឲ្យដឹងថាតាមចម្លើយសារភាពបឋមរបស់ជនសង្ស័យបានអោយដឹងថា

​-​ករណីទី:​នៅថ្ងៃទី០៥.១០.២០១៩វេលាម៉ោង២៣:៥០នាទីពួកគេទាំងនាក់បានធ្វើសកម្មភាពប្លន់ប្រដាប់អាវុធនៅក្នុងហាងលក់ខោអាវយីហោរហូលីវ៉ូតដែលមានទីតាំងស្ថិតនៅហោស្រពចាស់ស្ថិតក្នុងភូមិសង្កាត់ក្រុង​-​ខេត្តព្រះសីហនុហើយពួកវាបានចាប់ចងដៃជនរងគ្រោះជាជនជាតិចិនភេទស្រីមកខាងក្រោយដោយប្រើខ្សែរិ​(​ស៊ី​)​ និងបានយកខ្សែក្រវាត់ព្រមទាំងក្រណាត់ទៅចងមាត់ជនរងគ្រោះកុំអោយស្រែករួចយកទៅឃុំទុកនៅជាន់ទីយកលុយអស់ចំនួន,០០០$​ រួចគេចខ្លួន

​-​ករណីទី:​ នៅថ្ងៃទី០៦.១០.២០១៩វេលាម៉ោង:៣០នាទីពួកវាទាំងនាក់ដដែលបានណាត់ជនជាតិចិនម្នាក់​ (​ជនរងគ្រោះដែលបានស្លាប់​)​ មកជួបក្នុងគោលបំណងចាប់ជំរិតលុះពេលជនរងគ្រោះចូលដល់ក្នុងរថយន្តពួកវាក៏យកកាំភ្លើងខ្លីភ្ជង់ជនរងគ្រោះមិនអោយកំរើកតែដោយជនរងគ្រោះរើបំរាស់ខ្លាំងពេកពួកវាក៏បាញ់ជនរងគ្រោះគ្រាប់ចំកំភួនជើងខាងស្តាំធ្លាយពេលនោះជនរងគ្រោះរឹតតែរើបំរាស់ខ្លាំងឡើងថែមទៀតទើបពួកវាបាញ់ជនរងគ្រោះគ្រាប់ទៀតចំលើដោះខាងឆ្វេងធ្លាយបណ្តាលអោយស្លាប់នៅក្នុងរថយន្តបន្ទាប់មកពួកវាបានទម្លាក់សពជនរងគ្រោះចោលតាមផ្លូវរួចបើករថយន្តគេចខ្លួនដល់ចំណុចផ្លូវចូលវត្តក្រោមក៏ប្លុងទុករថយន្តចោលនៅទីនោះរួចចែកផ្លូវគ្នារត់គេចរៀងៗខ្លួន

សន្និដ្ឋានរបស់សមត្ថកិច្ចជាក្រុមជនប្រដាប់អាវុធ​ (​ប្លន់និងចាប់ជំរិត​)​

ចំពោះករណីនេះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុកំពុងតាមរកចាប់ខ្លួនបក្ខពួកនិងបន្តនីតិវិធីបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ

អត្ថបទដែលជាប់ទាក់ទង