ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចេញអនុក្រឹត្យស្តីពីការ ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ១៥០០០រៀល

66

(ភ្នំពេញ)រាជរដ្ឋាភិបាលបានចេញ អនុក្រិតស្តីពីការចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ១៥០០០រៀល និងប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ស្តីពីលក្ខណៈសម្គាស់នៃធនប័ត្រអនុស្សាវរីយ៍ប្រភេទ១៥០០០រៀល។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី០៧ខែតុលាឆ្នាំ២០១៩នេះ បានចេញអនុក្រឹត្យស្តីពីការ ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ១៥០០០រៀល។

អនុក្រឹក្យលេខ១៥៣អនក្រ.បកបានអនុញ្ញាតឲ្យចេញផ្សាយធ្វើចរាចរនិងប្រើប្រាស់នៅ ទូទាំងព្រះរាជាណាចក្រកម្ពុជានូវធនប័ត្រអនុស្សាវរីយ៍ប្រភេទ១៥០០០រៀល ទន្ទឹមនឹងបណ្តាប្រភេទក្រដាសប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។

សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា បានបោះពុម្ពចេញផ្សាយនូវក្រដាសប្រាក់រៀលគំរូថ្មីដែលរៀបចំឡើង ដើម្បីអបអរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យគម្រប់ខួប១៥ព្រះវស្សា ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែល នឹងប្រារព្ធឡើងនៅថ្ងៃទី២៩ខែតុលាឆ្នាំ២០១៩ខាងមុខនេះ៕

 

 

អត្ថបទដែលជាប់ទាក់ទង