ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងការពារទឹកជំនន់ជំហាន៤របស់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICAនឹងដាក់បណ្តាញលូមេទំហំជាង១ម៉ែត្រ ចំនួន២ខ្សែ នៅទួលគោក

302
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដឹកនាំដោយលោកសាំ ពិសិដ្ឋ ជាប្រធាន
និងរដ្ឋបាលខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី៧ខែតុលាឆ្នាំ២០១៩នេះបានបើកកិច្ចប្រជុំផ្សព្វផ្សាយលើគម្រោងដាក់បណ្តាញលូមេទំហំ ១.៥ម៉ែត្រ ចំនួន២ខ្សែ ដែលជាគម្រោងការពារទឹកជំនន់ជំហាន៤របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ដើម្បីអោយប្រជាពលរដ្ឋ យោគយល់និងចូលរួមជាមួយអាជ្ញាធរនិងមន្ទីរជំនាញ ជុំវិញផលប៉ះពាល់នៃគម្រោងនេះ។
  មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា កាលពីព្រឹកថ្ងៃទី៧ខែតុលាឆ្នាំ២០១៩ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទួលគោក បានប្រជុំផ្សព្វផ្សាយគម្រោងដាក់បណ្តាញលូមេទំហំ ១.៥ម៉ែត្រចំនួន២ខ្សែ ក្នុងនោះ ខ្សែទី១ នៅផ្លូវលេខ ៣២៧ ចាប់ពីផ្លូវលេខ ៥៩៦ ដល់ផ្លូវលេខ ៥៩២ និងខ្សែទី២ នៅផ្លូវលេខ ៥៩៦ ចាប់ពីផ្លូវលេខ ៥៩២ដល់ផ្លូវលេខ ៣១៧។
   ការដ្ឋានដាក់លូនេះ ជាគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ឋប្រឡាយ លូ ក្នុងរាជធានីភ្នំពេញ ជំហានទី ៤។
    គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA គម្រោងនេះនឹងត្រូវអនុវត្តការដ្ឋាន ដូចខាងក្រោម ក្នុងនោះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង .២គីឡូម៉ែត្រ។ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង .៤គីឡូម៉ែត្រ។ សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC

តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់។ ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង៕

 

  

អត្ថបទដែលជាប់ទាក់ទង