ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឲ្យបញ្ឈប់ការចាក់​ផ្សាយបទចម្រៀង (​រាំ​ស្កុប​) របស់ផលិតកម្មសាន់ដេ

321

ភ្នំពេញ​ ៖  រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រាប់ឲ្យម្ចាស់​ស្ថានីយទូរទស្សន៍ ​និង​ទូរទស្សន៍​គ្រប់​ប្រព័ន្ធ និង​ម្ចាស់​ទូរទស្សន៍​អន​ឡាញ​គ្រប់​ប្រភេទ បញ្ឈប់ការចាក់ផ្សាយបទចម្រៀងដែលមានចំណងជើងថា (រាំស្កុប) របស់​ផលិតកម្ម​សាន់​ដេ។

បើយោងតាមបានចេញសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ លោកខៀវ កាញារីទ្ធ បានឲ្យដឹងថា ការ​បញ្ឈប់​ការ​ចាក់​ផ្សាយ​ បទចម្រៀងរាំស្កុបនេះ ដោយសារ​តែ​វី​ដេ​អូ​បទ​ចម្រៀង​នេះ​ បាន​ប្រើ​ស្លាក​​សញ្ញា (Logo) របស់​មន្ទីរពេទ្យ​កាល់​ម៉ែត ដោយ​គ្មាន​ការ​អនុញ្ញាត។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រាប់ថា ក្រុមហ៊ុនសាន់ដេ វីដេអូ បានផលិតបទចម្រៀងមានចំណងជើងថា (រាំស្កុប) ដែលនៅក្នុងឈុតសម្តែង បទចម្រៀងនោះ បានប្រើប្រាស់ឯកសណ្ឋានដែលមានស្លាកសញ្ញា (Logo) របស់​មន្ទីរពេទ្យ​កាល់​ម៉ែត ដោយពុំ​មាន​ការ​អនុញ្ញាត ពីមន្ទីរពេទ្យកាល់ម៉ែត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ ​របស់​មន្ទីរពេទ្យ និង​ទឹកចិត្ត​ក្នុង​ការ​បំពេញការងារ​វិជ្ជា​ជីវៈ​របស់​បុគ្គលិក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត​ទាំងមូល​​។

សេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមថា សូម​ឲ្យ​ម្ចាស់​ស្ថានីយ​ទាំងអស់​អនុវត្ត​ន៍ឲ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ជូន​ដំ​ណឹង​នេះ​តទៅ ៕

អត្ថបទដែលជាប់ទាក់ទង