ចាប់ចិន១៧នាក់ លួចបើកល្បែងអនឡាញ នៅក្រុងកំពត
កំពត៖ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត បង្ក្រាបបានជនជាតិចិន លួចបើកល្បែងអនឡាញ ចំនួន១៧នាក់ ក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ។
ទីតាំងដែលកម្លាំងនគរបាលចុះបង្ក្រាប មានម្ចាស់ឈ្មោះ ឡេ ប៉ុនផន ភេទប្រុស អាយុ៣៨ឆ្នាំ ហើយជនសង្ស័យទាំងអស់ បានជួលក្នុងរយៈពេល៦ ទៅ៧ខែ កន្លងមកហើយ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងពេលឃាត់ខ្លូនជនជាតិចិន១៧នាក់ សមត្ថកិច្ចដកហូតបាន ទូរស័ព្ទដៃ១៤៤គ្រឿង និងកំព្យួទ័រយួដៃ (Laptop) ១គ្រឿង។ ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបាននគរបាលជំនាញ បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធីច្បាប់៕