ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន៖ ជូនដំណឹងពីការមិនយកថ្លៃ សម្រាប់សេវាបញ្ជាក់វិញ្ញាបនបត្រថ្នាក់ទី៩ និងថ្នាក់ទី១២ ដល់សិស្ស

67


ភ្នំពេញ៖លោកថេង សុថុល អភិបាលខណ្ឌចំការមនបានជូនដំណឹងថាដោយបានសម្រេចធ្វើការលើកលែងបង់ថ្លៃសេវា លើការបញ្ជាក់វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សា បឋមភូមិ វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ ក្នុងឆ្នាំ២០១៩ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយ និងជាការលើកទឹកចិត្តទៅ ដល់សិស្សានុសិស្សដែលបានប្រឡងជាប់។
នៅក្នុងសេចក្ដីជូនដំណឹង ដែលទទួលនោះបានធ្វើនៅថ្ងៃទី៧ខែតុលា ឆ្នាំ២០១៩នេះ លោកអភិបាលខណ្ឌចំការមនថេង សុថុលបានបញ្ជាក់ថា សិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០១៩ សូមអញ្ជើញមកទទួលសេវានេះ នៅការិយាល័យច្រកចេញ-ចូលតែមួយនៅសាលាខណ្ឌចំការមនថ្មីដែលមានទីតាំងនៅកោះពេជ្ររៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។
សូមបញ្ជាក់ផងដែរថា៖រាល់ការបញ្ជាក់ផ្ដល់សេវាខាងលើនោះគឺត្រូវបានផ្ដល់ជូនភ្លាមៗពោលគឺរហ័សទាន់ចិត្ត។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងនៅខាងក្រោមនេះ៖

អត្ថបទដែលជាប់ទាក់ទង