ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សប្ដាហ៍នេះនរណាខ្ទាតចេញ ?

80


ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-OutSerie by K-Cementជុំទី២ សម្រាប់យប់ថ្ងៃទី១២តុលានេះ នឹងមានអ្នកប្រដាល់២រូបទៀត ខ្ទាតចេញពីការ
ប្រកួតនិង២រូបទៀតបានឡើង ទៅប្រកួតបន្តវគ្គជម្រុះជុំទី៣ ។
ស៊ឹម ប៊ុនឆៃក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបង ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ស៊ន រ៉ា
គីមមកពីក្លិបរាហ៊ូខេត្តបាត់ដំបង ។ ប៊ុនឆៃកាលពីប្រកួតវគ្គជម្រុះជុំទី១ គេប្រកួតឈ្នះអ្នកប្រ
ដាល់ភួងណាំហ៊ង មកពីខេត្តបាត់ដំបង ជាមួយគ្នាដោយពិន្ទុ រីឯស៊នរ៉ាគីមវិញ គេប្រកួតឈ្នះឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុដែរ ។
អ្នកបាត់ដំបងនិងអ្នកបាត់ដំបងជួបគ្នា មិនដឹងថាស៊ឹម ប៊ុនឆៃ ឬ ស៊ន រ៉ាគីមដែលបាន
ឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី៣​ បន្តទៀតនោះ ?
ប្រកួតក្នងវគ្គជម្រុះជុំទី២នេះដែរ អ្នកប្រដាល់កូយ ឡាយក្លិបទ័ពឆ័ត្រយោង៩១១ត្រូវជួប
ជាមួយអ្នកប្រដាល់រឿន ឈីមកពីក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប ។
កាលពីប្រកួតជម្រុះក្នុងជុំទី១ កូយឡាយឈ្នះអ្នកប្រដាល់កំពែងខ្មៅ សមាគមប្រដាល់ក្រសួងកសិកម្ម ដោយពិន្ទុ ចំពោះរឿន ឈីវិញបានផ្ដួល អ្នកប្រដាល់សុខ ប៊ុនយ៉ុងក្លិបខេត្តរតនគីរីនៅទឹកទី២ ។
ជំនួបរវាងអ្នកខ្លាំងទាំង២រូបនេះ មិនដឹងថាកូយ ឡាយឬរឿន ឈីនោះទេ ដែលប្រជែង
បានកៅអីសម្រាប់ប្រកួតបន្ត នៅវគ្គជម្រុះជុំទី៣ទៀតនោះ។ ការជួបគ្នារវាងអ្នកប្រដាល់ទាំង២រូបនេះ គេជឿថាទាំងទ្នកចាញ់ទាំងអ្នកឈ្នះ នឹងទ្រមខ្លួនដូចគ្នាជាមិនខានឡើយ ។
ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះ អ្នកប្រដាល់កម្ពុជា វង្ស ណយមកពី
ក្លិបខេត្តប៉ៃលិនប្រកួត ជាមួយអ្នកប្រដាល់ថៃភេច ភីម៉ាយ (Phich Phimay) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។
វង្ស ណយជាអ្នកប្រដាល់ដែលមានកែង និង ជង្គង់ល្អតែមួយរយៈនេះ អ្នកប្រដាល់រូប
នេះឩស្សាហ៍សន្លប់ណាស់។ ចំពោះភេចភីម៉ាយវិញនេះ ជាលើកដំបូងហើយដែលគេ មកប្រកួតនៅស្រុកខ្មែរ ។ វង្ស ណយអាចប្រជែងជ័យជំនះ ជាមួយអ្នកប្រដាល់ថៃ រូបនេះបានឬទេ ?

អត្ថបទដែលជាប់ទាក់ទង